• 2019-08-07 08:57:25
  • ស្ទីលតារា

រឿន ណាត បង្ហាញ​ខ្លួន​ក្នុង​កូន​ឈុត​ដ៏​ស្រស់​ស្អាត​ នៅ​​ពិព័រណ៍​ច្នៃ​ម៉ូដ PPDW

  • 2019-08-07 08:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿន ណាត បាន​គ្រង​រ៉ូប​ពណ៌​ស​នៅ​កម្មវិធី​ Phnom Penh Designers Week កាល​ពី​ថ្ងៃទី ៣ ខែ​សីហា ២០១៩ នៅ​សណ្ឋាគារ Rosewood Phnom Penh ជាន់​ទី ៣៦។ មិន​មែន​មាន​តែ​ រឿន ណាត ម្នាក់​ឯង​នោះ​ទេ​ដែល​បាន​ចូល​រួម​ដើរ​ម៉ូដនៅ​ក្នុង​កម្មវិធី​ពិព័រណ៍ PPDW គឺ​មាន​អ្នក​ដើរ​ម៉ូដ​រហូត​ដល់ ៧១ នាក់​។

Phnom Penh Designers Week ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​វិស័យ​ច្នៃ​ម៉ូដ​នៅ​កម្ពុជា ឲ្យ​មាន​ការ​ទទួល​ស្គាល់ ​និង​ដឹង​កាន់​តែ​ច្បាស់​ពី​ការ​ច្នៃ​ម៉ូត​សម្លៀកបំពាក់។

ពិព័រណ៍​នេះ​ក៏​បាន​បង្ហាញ​ការរីក​ចម្រើន​ និង​ការ​វិវិត្តនៃ​​វិស័យ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ប្លែក​ភ្នែក​នៅ​កម្ពុជា​ផង​ដែរ។ ឆ្នាំ​នេះ​ មាន​​​អ្នក​ច្នៃ​ម៉ូដ​ចំនួន​ ១១ នាក់​ ដោយ​បាន​ដាក់​បង្ហាញ​ស្នាដៃ​នៃការ​ច្នៃ​ម៉ូត​ថ្មីៗ​របស់​ពួកគេ។

កម្មវិធី​ពិព័រណ៍ Phnom Penh Designers Week លើកទី ១១ នេះ​ មាន​អ្នក​ចូល​រួម​រហូត​ដល់ ៦០០ នាក់ ​ហើយ​មាន​ Brand ជា​ច្រើន​ចូល​រួម​ដូចជា Natacha Van, Lee & Taylor, The Prive, SCT, A.N.D, Waterlily, ESSK/Coco Wellington និង Noir ព្រម​ទាំង អ្នក​ច្នៃ​ម៉ូដ​សម្រាប់​បុរស​មាន​ពី Armada ដោយ Abello , Ambre Homme​ និង Don Protasio សម្រាប់​បុរស៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម