• 2019-08-12 03:08:52
  • ភាពយន្ត

ច្បាស់ហើយ! រឿង​ថ្មី​ Lee Min Ho ថតជាមួយតួ​ឯក​ស្រី​រឿង "Goblin" នឹងចេញឆ្នាំក្រោយនេះ

  • 2019-08-12 03:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​រឿង Kim Eun Sook បាន​សម្រេច​ថា ​រឿង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា «The King: The Eternal Monarch» នឹង​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ ២០២០ លើ​កញ្ចក់​ទូរ​ទស្សន៍ SBS។

នៅ​ថ្ងៃ​ទី ១២ ខែ សីហា ផលិត​កម្ម Hwa&Dam Picture Studio បាន​ប្រកាស​ថា រឿង​ថ្មី​នេះ​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ដោយ​រឿង​នេះ​នឹង​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ដោយ​ប៉ុស្តិ៍ SBS។

Kim Eun Sook ដែល​ជា​អ្នក​និពន្ធ​រឿង​ថ្មី​នេះ​ផង​ដែរ​បាន​លើក​ឡើង​នូវ​រឿង​ដែល​ល្បី​ៗ​ជា​ច្រើន​ដូច​ជា រឿង Descendants of the Sun, Heirs, Goblin និង Mr. Sunshine ដោយ​រំពឹង​ទុក​ថា រឿង​ថ្មី​នេះ​នឹង​មាន​ការ​គាំ​ទ្រ​ច្រើន​ដូច​រឿង​ល្បីៗ​ខាង​លើ​ផង​ដែរ ដោយ​សារ​តែ​មាន​ការ​ចូល​រួម​សម្ដែង​ពី​តួ​ឯក​ប្រុស​នៃ​រឿង «The Legend of the Blue Sea» និង​តួឯក​ស្រី​រឿង «Goblin»។

រឿង «The King: The Eternal Monarch» នេះ​ គឺ​ជា​ប្រភេទ​រឿង​អច្ឆរិយបុរាណ ដែល Lee Minho នឹង​សម្ដែងជាតួអង្គស្ដេច Lee Gon ចំណែកឯ Kim Go Eun នឹងសម្ដែងជា អ្នកស៊ើបអង្កេត Jung Tae Eul សហការណ៍គ្នាជាមួយស្ដេចផែនដីដើម្បីការពារជីវិតប្រជាជន៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់