• 2019-08-12 08:14:20
  • ចម្រៀង

កែវ សុ​ផា​និត ផ្ដើម​ពី​តួ​ឯក​ស្រី​ល្ខោន «យីកេ» ក្លាយ​ជា​តួឯក​​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​របស់ P-Sand

  • 2019-08-12 08:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្ស​និក​ជន​ដែល​តាម​ដាន​សិល្បៈ​ទម្រង់​បុរាណ​ធ្លាប់​តែ​ឃើញ​ កែវ សុ​ផា​និត សម្ដែង​ក្នុង​សិល្បៈ​បែប​ល្ខោន​ ដែល​ភាគ​ច្រើន​គាត់​សម្ដែង​ក្នុង​ល្ខោន​បែប «យីកេ» ក្នុង​រឿង​ជា​ច្រើន​ដូចជា រឿង ព្រះនាងកាកី ទុំទាវ ជាដើម​។

យ៉ាង​ណា​មិញ វត្ត​មាន​របស់​តួឯក​ស្រី​ល្ខោនម្នាក់​នេះ​ត្រូវ​បាន​ឃើញ​នៅ​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង Original P-Sand ដែលមាន​ចំណង​ជើង​ថា «ព្រាត់» ក្នុង​អាល់ប៊ុម​ថ្មី «Broken Boundary»។

​វីដេអូ​ចម្រៀង​ថ្មី​នេះ​ផង​ដែរ​បានចេញ​ជា​ផ្លូវ​ការ​កាល​ពី​ម្សិល​មិញ ដែល​អត្ថន័យ​នៃ​បទ​ចម្រៀង គឺ​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​រឿង​ពិត​កាល​ពី​ ៤០ ឆ្នាំ​កន្លង​ទៅ ដែល​គូ​ស្នេហ៍​មួយ​គូ​បាន​ព្រាត់​ប្រាស់​គ្នា ទុក​ឲ្យ​ខាង​ប្រុស​នៅ​តែ​ម្នាក់​ឯង​ ចំណែកខាងស្រីបានស្លាប់បាត់បង់ជីវិតដោយសារជំងឺ។

តោះ! ចូល​ទៅ​មើល​វីដេអូ​ចម្រៀង​របស់ P-Sand ទាំង​អស់​គ្នា ដើម្បី​យល់​ឲ្យ​កាន់​តែ​ច្បាស់នូវ​អត្ថន័យ​នៃ​បទ​ចម្រៀង​ដ៏កំសត់មួយនេះ​៖

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់