• 2019-08-12 08:19:18
  • ព័ត៌មាន

Dome Pakorn សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជា​មួយ​គូ​ស្នេហ៍​ បន្ទាប់​ពី​ទាក់​ទង​គ្នា​អស់​រយៈពេល​៧​ឆ្នាំ​

  • 2019-08-12 08:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ថៃ​រាង​ខ្ពស់​សង្ហា​ Dome Pakornlam បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជា​មួយ​គូ​ស្នេហ៍​របស់​ខ្លួន​ហើយ​​​នោះ​គឺ​ Metal Sukkhao កាល​ពី​ម្សិល​មិញ​នេះ​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​៧​ឆ្នាំ​កន្លង​មក​។

ហើយ​ថ្ងៃ​រៀប​ការ​របស់​ពួក​គេ​ទាំង​ពីរ​នឹង​ប្រ​ព្រឹត្ត​ទៅ​ ១៧ សីហា​ ឆ្នាំ​២០១៩​ខាង​មុន​នេះ​។ កូន​ក្រមុំ​របស់​តារា​ប្រុស​ថៃ​ប្រចាំ​ប៉ុស្តិ៍ GMM Grammy រូប​នេះ​ គឺជា​តារា​ស្រី​ម្នាក់​ផង​ដែរ ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​ចំណាយ​ពេល​ស្វែង​យល់​ពី​គ្នា​រយៈ​ពេល​គួរ​សម​ដែរ​ បន្ទាប់​ពី​មាន​ថ្ងៃ​នេះ​។

Dome Pakornlam បាន​ប្រកាស​សុំ​គូ​ស្នេហ៍​របស់​ខ្លួន​រៀប​ការ​តាំង​ពី​ថ្ងៃ​ទី​ ១៣ កក្កដា ឆ្នាំ​២០១៨ មក​ម្លេះ​ នៅឯប្រទេស​នូវែលហ្សេឡង់។ បើ​តាម​ Acc IG របស់​អ្នក​ទាំង​ពី​រ​ កម្ម​វិធី​បាន​រៀប​ចំ​សព្វ​គ្រប់​បែប​យ៉ាង​អស់​ហើយ​ និង​ចាំ​តែ​ថ្ងៃ​រៀប​ការ​តែ​ប៉ុណ្ណោះ​៕

អត្ថបទ៖ សម្បត្តិ លក្ខិណា

មតិយោបល់