• 2019-08-15 03:14:40
  • ព័ត៌មាន

ណែនាំ​តារា​ចម្រៀង​ K-POP ទាំង ១០ ក្រុម​ដែល​មាន​សមាជិក​ច្រើន​គរ​ជើង​គ្នា!

  • 2019-08-15 03:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង K-POP ដែល​មានសមាជិក​ចាប់​ពី​ ១២ នាក់​ឡើង​ទៅ​មាន​មិន​ច្រើន​នោះ​ទេ ​នៅ​ក្នុង​វិស័យ​ចម្រៀង​របស់​កូរ៉េ។ ការ​បង្កើត​ក្រុម​ដែល​មាន​សមាជិក​ច្រើន​នេះ​ វា​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ ព្រម​ទាំង​ចំណាយ​ពេល​និង​ថវិកា​ច្រើន​ទៀតផង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​ដែល​មាន​សមាជិក​ច្រើន​នៅ​តែ​មាន​វត្ត​មាន​នៅ​ក្នុង​វិស័យ​ចម្រៀង K-POP ដែល​មាន​ដូច​ជា៖

១. Super Junior

ក្រុមនេះបានបន្ថែមសមាជិករហូតដល់ ១៣ នាក់ ប៉ុន្តែ​សមាជិក​ ២ នាក់បាន​ចាក​ចេញ​ពី​ក្រុម។ សព្វ​ថ្ងៃ​មាន​តែ​ ៧ នាក់​ប៉ុណ្ណោះ​ដែល​មាន​សកម្មភាព​ជាមួយ​ក្រុម​។ ដោយ​អ្នក​ខ្លះ​បាន​ចូល​ទៅ​បម្រើ​កង​ទ័ព រីឯ​អ្នក​ខ្លះ​គឺ​មិន​មាន​ព័ត៌មាន​តែ​ម្ដង។

២. IZONE

IZONE ជា​ក្រុម​នារី​ជន​ជាតិ កូរ៉េ និង​ជប៉ុន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ MNET's Produce 48 ក្នុង​រដូវ​កាល​ទី ៣ នៃ​កម្មវិធី Produce 101 ក្នុងឆ្នាំ ២០១៨។ IZONE មាន​សមាជិក ១២ នាក់ ជន​ជាតិ​ជប៉ុន ៣ នាក់​។

៣. NCT

ជា​ក្រុម​បុរស​ដែល​មាន​សមាជិក​រហូត​ដល់ ២១ នាក់ ដែល​មាន​ជនជាតិ កូរ៉េ ថៃ ចិន អាមេរិច កាណាដា​ តៃវ៉ាន់ និង ជប៉ុន​ នៅក្រោមផលិតកម្មយក្ស SM Entertainment។

៤. LOONA ឬ LOOΠΔ

ក្រុម​ចម្រៀង​នារី​កូរ៉េ ហុងកុង ដែល​មាន​សមាជិក ១២ រូប បង្កើត​ក្នុង​ខែ សីហា ​ឆ្នាំ ២០១៨ ជាមួយ​នឹង​បទ Hi-High ជា​មួយ​នឹង​សមាជិក​ទាំង​អស់ ពោល​គឺ​សមាជិក​ជាមួយ​នីមួយៗ​មុន​នឹង​ចេញ​ជា​ក្រុម ពួក​គេ​សុទ្ធ​តែ​មាន​នូវ​បទ​ចម្រៀង​ជា Sub-unit​។

៥. EXO

ជាក្រុម​ចាប់​ផ្ដើម​ផ្ទុះ​ខ្លាំង​កាល​ពី​ឆ្នាំ ២០១៣ ជាមួយនឹង​សមាជិក​ ១២​ រូប ចិន និង​កូរ៉េ។ ប៉ុន្តែ សមាជិក ៣ រូប​ដែល​ជា​ជន​ជាតិ​ចិនបាន​សម្រេច​ចិត្តចេញ​​ពី​ក្រុម​ម្ដង​ម្នាក់ៗ ចាប់​ពី​ឆ្នាំ ២០១៤។ សព្វថ្ងៃ​មានសមាជិក ៩ រូប ហើយ​ជន​ជាតិ​ចិន​ ១ នាក់។

៦. The Boyz

មាន​សមាជិក​ជា​បុរស​ចំនួន ១២ រូប ដែល​បាន​បង្កើត​​ឡើងនៅខែ ធ្នូ ឆ្នាំ ២០១៧ ក្រោម​ផលិតកម្ម Cre-ker Entertainment។

៧. SEVENTEEN

ក្រុម​នេះ​មាន​សមាជិក ១៣ រូប​ហើយ​មាន​វត្តមាន​រហូត​មក​ដល់​សព្វ​ថ្ងៃ ដោយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុម​ដែល​ផលិត​និង​សរសេរ​ចម្រៀង​ដោយ​ខ្លួន​ឯង។

៨. Cosmic Girl ឬ WJSN

ជា​ក្រុម​នារី​ជន​ជាតិ​ចិន និងកូរ៉េ​ ដែល​មាន​សមាជិក ១៣ នាក់ ក្រោម​ផលិត​កម្ម​ជាមួយ​ក្រុម​រៀម​ច្បង Sistar។

៩. VARSITY

VARSITY មាន​សមាជិក​ ១២ នាក់ កូរ៉េ ៧ នាក់ និង ចិន ៥ នាក់។ ក្រុម​នេះ​ត្រូវ​បាន​គេ​ដឹងថា មានសមាជិក​ ១ រូប​ កាន់​សាសនា​អ៊ីស្លាម​ដំបូង​គេ​ក្នុង​វិស័យ​ចម្រៀង​កូរ៉េ

១០. APEACE

ជា​ក្រុម​ដែល​មាន​សមាជិក​ដល់​ទៅ ២១ រូប។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៤ ក្រុម​ត្រូវ​បាន​កាត់​សមាជិកសល់​ត្រឹម​តែ ១៥ នាក់​ប៉ុណ្ណោះ។

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់