• 2019-08-13 04:01:38
  • ព័ត៌មាន

មក​ស្គាល់ DJ ទាំង​ ១០​រូប​ ​រកលុយ​បានច្រើន​ជាង​គេ​ប្រចាំ​ ២០១៩

  • 2019-08-13 04:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១០. Armin Van Buuren – រកបាន ១៥ លាន​ដុល្លារ

Dj ​ជើង​ចាស់​មួយ​រូប​នេះ​ប្រឡូក​ក្នុង​វិស័យ​តន្ត្រី​តាំង​ពី​ឆ្នាំ ១៩៩៦ មក​ម្ល៉េះ​។ សព្វ​ថ្ងៃ​គាត់​មាន​អាយុ ៤២ ឆ្នាំ ហើយ​លោក​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​។

​​ ៩. Zedd – ១៧ លាន​ដុល្លារ

DJ កូន​កាត់​រុស្សី​និង​អាឡឺម៉ង់​វ័យ ២៩ ឆ្នាំ​ម្នាក់​នេះ ជា​ DJ ដ៏​ជោគជ័យ​មួយ​រូប​នៅ​លើ​ពិភពលោក​។ លោក​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ Germany for Best Dance Recording នៅ​ឆ្នាំ ២០១៤ ហើយ​បទ​ Clarity របស់​លោក​ជាប់​នៅ​ចំណាត់​ថ្នាក់​លេខ​ ៨ ក្នុង​ចំណោម​ Billboard Hot 100 ។

៨. David Guetta – ១៨ លាន​ដុល្លារ

DJ វ័យ​ចំណាស់​ម្នាក់​នេះ​ចូល​ប្រឡូក​ក្នុង​វ័យ​តន្ត្រី​តាំង​ពី​ឆ្នាំ ១៩៨៤ មក​ម្ល៉េះ​ ហើយ​សព្វ​ថ្ងៃ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៨ ក្នុង​ចំណោម​ DJ ដែល​មាន​លុយ​ច្រើន​ជាង​គេ​។

​​ ៧. Martin Garrix- ១៩ លាន​ដុល្លារ

ទើប​តែ​អាយុ ២៣ ឆ្នាំ​ DJ មួយ​រូប​នេះ​រក​បាន​រហូត​ដល់​ ១៩ លាន​ដុល្លារ​ទៅ​ហើយ​។ នៅ​អាយុ​ ៨ ឆ្នាំ​ លោក Martin ចាប់​ផ្តើម​ស្រឡាញ់​​វិស័យ​តន្ត្រី​ ហើយ​លោក​ក៏​ចាប់​អាជីព​នេះ​រហូត​ជោគជ័យ​ដូច​សព្វ​ថ្ងៃ​។​

៦. Tiësto – ២៤ លាន​ដុល្លារ

បច្ចុប្បន្ន​អាយុ​ ៥០ ឆ្នាំ លោក Tiësto បាន​គេ​ចាត់​ទុក​ថា​ជា The Greatest DJ of All Times ពី Mix Magazine និង Best DJ នៅ​រយៈពេល​ ២០ ឆ្នាំ​ចុង​ក្រោយ​នេះ​ពី DJ Mag​។

៥. Diplo – ២៥ លាន​ដុល្លារ

ស្ថិត​នៅ​ចំណាត់​លេខ​ ៥ លោក Diplo ធ្លាប់​ឈ្នះ​ពាន Grammy Award រហូត​ទៅ​ដល់​ ៣ ។ មិន​តែ​ប៉ុណ្ណោះ​ លោក​ក៏​ធ្លាប់​មក​ប្រគុំ​នៅ​កម្ពុជា​ផង​ដែរ​។

៤. Steve Aoki – ៣០ លាន​ដុល្លារ

DJ កូន​កាត់​ជប៉ុន​រូប​នេះ​ធ្លាប់​សហការ​ជាមួយ​តារា​ចម្រៀង​ជា​ច្រើន​មាន​ដូចជា LMFAO, Linkin Park, Iggy Azalea, Louis Tomlison ។ល។ នៅ​ឆ្នាំ​មុន​ លោក Steve បាន​សហការ​ជាមួយ​ BTS ដើម្បី​បង្កើត​បទ Waste it on me ផង​ដែរ​។

៣. Calvin Harris – ៣៨,៥ លាន​ដុល្លារ

លោក​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ដោយសារ​លោក​ធ្លាប់​ជា​សង្សា​របស់ Taylor Swift ។ លោក​ធ្លាប់​ឈ្នះ​ Grammy Award ១ ដង ហើយ​បទ​ល្បី​របស់​គាត់​ គឺ We Found Love ជាមួយ​ Rihanna ។

២. Marshmello – ៤០ លាន​ដុល្លារ

DJ លាក់​មុខ​មួយ​រូប​នេះ​​ ទើប​ចូល​ប្រឡូក​ក្នុង​វិស័យ​តន្ត្រី​នេះ​នៅ​ឆ្នាំ ២០១៥ ​ប៉ុណ្ណោះ​ ប៉ុន្តែ​លោក​អាច​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ​ ២ ទៅ​ហើយ​។

១. The Chainsmokers – ៤៦ លាន​ដុល្លារ

អ្នក​ប្រហែល​ជា​ធ្លាប់​ស្គាល់​បទ Closer ហើយ​ដែល​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​អ្នក​ស្ដាប់​។ ពូក​គាត់​ក៏​ធ្លាប់​ឈ្នះ Grammy Award ផង​ដែរ​៕

ប្រភព៖ Therichest ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់