- 2019-08-13 05:37:05
- ព័ត៌មាន
ដឹងអត់ ក្នុងចំណោមសមាជិកទាំង ៧ តើបច្ចុប្បន្នអ្នកណាមានទ្រព្យសរុបច្រើនជាងគេ?
- 2019-08-13 05:37:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ ក្នុងចំណោមសមាជិកទាំង ៧ តើបច្ចុប្បន្នអ្នកណាមានទ្រព្យសរុបច្រើនជាងគេ?
ចន្លោះមិនឃើញ
បើផ្អែកតាមទិន្នន័យ ដែលបានបង្ហាញក្នុងកម្មវិធី "TMI NEWS” របស់ Mnet បានឲ្យដឹងថា ក្នុងចំណោមសមាជិក BTS ទាំង ៧នាក់ J-Hope គឺជាអ្នកដែលមានទ្រព្យសរុបច្រើនជាងគេ។
កម្មវិធីនេះបានឲ្យដឹងថា អ្នករ៉េបប្រចាំក្រុមរូបនេះ កាន់កាប់អចលនទ្រព្យតម្លៃដល់ទៅខ្ទង់រាប់លានដុល្លារ ហើយបើគិតទ្រព្យសម្បត្តិរបស់ J-Hope សរុបគឺដល់ទៅ ១២លានដុល្លារឯណោះ។ ចំណូលទាំងនេះ គឺភាគច្រើនបានមកពីការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោកនាពេលកន្លងមក ក៏ដូចជាប្រាក់ចំណូលប្រចាំក្រុម និងការងារទោលផ្សេងទៀត។ បន្ថែមពីលើនោះ ក៏មានព័ត៌មានបញ្ជាក់ថា តារាប្រុសរូបនេះក៏ថែមទាំងបានវិនិយោគក្នុងវិស័យអចលនទ្រព្យផងដែរ។
រម្លឹកផងដែរ កាលពីឆ្នាំ ២០១៦ J-Hope បានអគារខុនដូមួយកន្លែងស្ថិតនៅក្នុងតំបន់ Seongsudong ទីក្រុងសេអ៊ូល តម្លៃរាប់លានដុល្លារ។ មុនមិនទាន់មានការបង្ហាញ មនុស្សមិនតិចទេ ទស្សន៍ទាយថាអ្នកដែលមានជាងគេ គឺ Suga និង RM ប៉ុន្តែពេលគ្រប់យ៉ាងត្រូវបានបង្ហាញ ទើបម្នាក់ៗភ្ញាក់ ព្រោះតាមពិតម្នាក់នោះគឺ J-Hope ទៅវិញទេ៕