• 2019-08-14 07:01:02
  • ព័ត៌មាន

តារា​ល្បី​ៗ​នាំគ្នា​ចូល​រួម​អប​អរ​កម្មវិធី​ពិសេស​មួយ ឡើង​ផ្អើល​អ៊ីអន​​យប់​មិញ​នេះ

  • 2019-08-14 07:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ១៣ ខែ​សីហា​ ឆ្នាំ​២០១៩​ កម្ម​វិធី​អប​អរ​​មួយ​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល ដែល​មាន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​កុះករ​​។ នោះ​គឺ​ជា​ការ​​ចូល​រួម​ភាព​រីក​រាយ​ជា​មួយ​ Smart ​ក្នុង​ការ​ទទួល​បាន​ Like រហូត​ដល់ ៣​ លាន​នាក់​ នៅ​លើ​ Facebook របស់​ខ្លួន។

ការ​អប​អរ​នេះ​ រៀប​ចំ​ឡើង​ដើម្បី​​អរគុណ​ទៅ​ដល់​អ្នក​ដែល​តែង​តែ​គាំទ្រ​ចំពោះ​ខ្លួន​កន្លង​មក ​​ក៏​ដូចជា​បង្កើត​ជា​បរិយាកាស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ស្នាម​ញញឹម​ចំពោះ​អ្នក​ចូល​រួម​ និង​បុគ្គលិក​ក្រុមហ៊ុន​​ផង​ដែរ​​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ ក៏​មាន​តារា​ល្បី​​​​មួយ​ចំនួន​បាន​ចូល​រួម​នៅ​ក្នុង​ឱកាស​ដ៏​អស្ចារ្យ​​មួយ និង​មាន​ការ​ចូល​រួម​សម្ដែង​ផ្ទាល់​ពី ​កញ្ញា ទេព​ បូព្រឹក និង​លោក​ សូលី​ ផេង​ ផង​ដែរ។

ក្រៅ​ពី​ហ្នឹង Smart បាន​បង្កើត​ព្រឹត្តិការណ៍ សម្រាប់​ភ្ញាក់​ផ្អើល​ទៅ​ដល់​ Top fan របស់​ខ្លួន​នៅ​ក្នុង​កម្ម​វិធី​ ដូច​ជា​ការ​ចាប់​រង្វាន់​ដើម្បី​ឈ្នះ​ នៅ​របស់​ជា​ច្រើន​ ជា​ពិសេស​នោះ​គឺ​ iPhone XS ទៅ​ដល់​អ្នក​គាំទ្រ​។

ដើម្បី​ឲ្យ​កាន់​តែ​ពិសេស​ថែម​ទៀត​ ក៏​បាន​ចែក​សំបុត្រ​កុន​ឲ្យ​មើល​រឿង​ Angry Bird 2 មុន​គេ​ ​មុន​នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​រោងកុន​​ផង​ដែរ​។

តោះ​មក​មើល​រូប​ខាង​ក្រោម​ ថា​តើ​មាន​តារា​ល្បី​ណា​ខ្លះ​បាន​ចូល​រួម​៖

អត្ថបទ៖ សម្បត្តិ លក្ខិណា

មតិយោបល់
អត្ថបទពេញនិយម