• 2019-08-16 07:38:19
  • ព័ត៌មាន

Kim Go Eun លាត​ត្រដាង​កា​រ​ពិត​ ពី​ការងារ​ដែល​ខ្លួន​ ធ្លាប់​ធ្វើ​ការ​ពី​មុន​​

  • 2019-08-16 07:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្លឹក​កាលពីចូល​កម្មវិធី​ Cultwo Show កាល​ពីឆ្នាំមុនៗ Kim Go Eun និង Jung Hae In ត្រូវ​គេ​សួរ​ពីប្រវត្តិត្រួសៗជា​ច្រើន​។ ដូច Hae In ត្រូវគេសួរ​​ថា​ តើ​ធ្លាប់​ធ្វើ​ការ​ជា​អ្នក​ក្រឡុក​ស្រា​ពី​មុន​ដែរ​ទេ​?​ ព្រោះ​រឿង​របស់​លោក​ដែល​សម្ដែង​ជាមួយ​នឹង​ Go Eun ​បាន​ដើរ​តួ​បែប​នេះ? បន្ទាប់​មក​តារា​រូប​នេះ​ប្រាប់​ថា​មិនធ្លាប់​ទេ​។

បន្ទាប់​មក​ក៏​ដល់​វេន​ Go Eun ម្ដង ជា​អ្នក​ឆ្លើយ​ នាង​ក៏​បាន​ប្រាប់​កាន់​ពិធី​ការិនីថា នាង​ធ្លាប់​ធ្វើ​ការ​ងារ​នៅ​ហាង​សំលៀក​បំពាក់​មួយ​កន្លែង​ ដែល​ជា​អ្នក​រៀប​ចំ​ទំហំ​លេខ​។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ​នៅ​ភោជនីយ​ផង​ដែរ និង​មាន​មនុស្ស​ជា​ច្រើន​បាន​ប្រាប់​នាង​ថា​នាង​សមតែ​​ជា​តារា​ម្នាក់​។

ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការ​ងារ​ដែល​នាង​ធ្លាប់​ធ្វើ​មុន​នឹង​ក្លាយ​ជា​អ្នក​សិល្បៈ​ដូច​សព្វ​ថ្ងៃ​នេះ​។ មក​ដល់​ពេល​ Go Eun ជា​តារា​ម្នាក់​ដែល​កំពុង​តែ​មាន​ប្រជា​ប្រិយ​ខ្លាំង​ និង​ជាពិសេស​បាន​ចូល​រួម​សម្តែង​ជាមួយ​តារា​ប្រុស​កូរ៉េ​ល្បី​ជា​ច្រើន​ផង​ដែរ​៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់