• 2019-08-16 00:21:00
  • ចម្រៀង

ឡូយ​ហ្មង ថ្ងៃ​នេះ​! Taylor Swift នឹង​ចេញ​បទ​ចម្រៀង​ទោល​ទី ៤ ដែល​ជា​បទ​នៅ​ក្នុង​អាល់​ប៊ុម​ថ្មី​ហើយ!

  • 2019-08-16 00:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី "Teen Choice 2019" ដែល​មាន​ការ​ចូល​រួម​ពី​តារា​ស្រី​ច្រៀង​ចម្រៀង​បែប​ស្រុក​ស្រែ​ Taylor Swift ហើយ​ Taylor ក៏​បាន​ទទួល​នូវ​ពាន​រង្វាន់ Icon Award ផងដែរ។

ទន្ទឹម​នឹង​ការ​ទទួល​ពាន​រង្វាន់​តារាស្រី​លំដាប់​ A ម្នាក់​នេះ​ក៏​បាន​ប្រកាស​ថ្ងៃ​ចេញ​បទ​ចម្រៀង​ទោល​ទី​ ៤ ដែល​ជា​បទ​នៅ​ក្នុង​អាល់ប៊ុម​ថ្មី​ គឺបទ "Lover" ។ បទ​នេះ នឹង​ចេញ​នៅ​ថ្ងៃ​ទី ១៦ សីហា គឺ​ថ្ងៃ​​នេះ​ផ្ទាល់​តែ​ម្ដង​។

Taylor Swift ក៏​បាន​ចេញ​នូវ​បទ​ចម្រៀង​ ៣ បទ​រួច​មក​ហើយ​ដែល​មាន​ដូច​ជា៖ "Me!" ចេញ​កាលថ្ងៃទី ២៦ មេសា បន្ទាប់​មក​ បទ "You Need to Calm Down" ចេញ​ថ្ងៃ​ទី ១៤ មិថុនា ព្រម​ទាំង​មាន​វីដេអូ​ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី ១៧ មិថុនា ​ផង​ដែរ ហើយ​ និង​បទ​ទី ៣ "The Archer" បាន​ចេញ​កាល​ពី​ថ្ងៃទី ២៣ ខែ មិថុនា​ ដោយឡែក ចំពោះ​អាល់ប៊ុម​ពេញ​នឹង​ចេញ​នៅ​សប្ដាហ៍ក្រោយ។

ប្រភព៖ cheatsheet ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់