- 2019-08-16 00:15:00
- ព័ត៌មាន
រូបថតក្រៅឆាកយ៉ាងកម្ររបស់ក្រុមរបាំព្រះរាជទ្រព្យ (វគ្គទី៣) វគ្គបញ្ចប់
- 2019-08-16 00:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតក្រៅឆាកយ៉ាងកម្ររបស់ក្រុមរបាំព្រះរាជទ្រព្យ (វគ្គទី៣) វគ្គបញ្ចប់
ចន្លោះមិនឃើញ
រូបថតក្រៅឆាកកាលពីវគ្គទី១ គឺបង្ហាញពីសកម្មភាពនៃការរៀបចំតុបតែផាត់មុខ-ខ្លួន ដោយខ្លួនឯង និងជួយពីសមាជិកក្នុងក្រុម។ វគ្គទី២ គឺជាបណ្តុំរូបភាពដែលបង្ហាញពីការតុបតែងសម្លៀកបំពាក់ មកុដ និងគ្រឿងលម្អលើខ្លួនទាំងអស់គឺរៀបចំដោយខ្លួនឯង និងបានជួយពីសមាជិកក្រុម អ្នកគ្រូ លោកគ្រូ។
សម្រាប់វគ្គទី៣ គឺសុទ្ធតែជារូបដែលមានន័យតភ្ជាប់ពីវគ្គទី១ និងទី២ វគ្គនេះបង្ហាញនូវសកម្មភាពរបស់ក្រុមការងារ និងសិល្បការិនីទាំងអស់ត្រៀមខ្លួន ត្រៀមអារម្មណ៍មុនសម្តែង។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គ្រប់សមាជិកក្រុមសិល្បៈទាំងអស់បានរៀបចំពិធីអុជធូបសុំម្ចាស់ទឹកម្ចាស់ដី និងនឹករលឹកដល់គុណគ្រូគ្រប់ៗគ្នានៅខាងក្រោយឆាកសម្តែង។
រូបភាពដែលទាំងនេះបានបង្ហាញកាន់តែច្បាស់ថា រាល់ការសម្តែងទាំងអស់គឺបានរៀបចំយ៉ាងល្អិតល្អន់ជាទីបំផុត។ នេះបញ្ជាក់ថាបើទោះជាមានភាពសហការគ្នាយ៉ាងល្អពីសមាជិកក្រុមទាំងអស់យ៉ាងណាក៏ដោយ អបិយជំនឿអុជធូបបួងសួងសុំម្ចាស់ទឹកម្ចាស់ដីឲ្យមានសេចក្តីសុខ សម្តែងទទួលបានជោគជ័យនៅតែមានមិនអាចខានបាន៕
សូមទស្សនារូបថតត្រៀងមុនសម្តែង និងពេលសម្តែងលើឆាករបស់ក្រុមរបាំព្រះរាជទ្រព្យដែលដឹកនាំសម្តេចព្រះរាម នរោត្តម បុប្ផាទេវី ៖
ចូលទស្សនា រូបថតក្រៅឆាកយ៉ាងកម្ររបស់ក្រុមរបាំព្រះរាជទ្រព្យ (វគ្គទី២)
ចូលទស្សនា រូបថតក្រៅឆាកយ៉ាងកម្ររបស់ក្រុមរបាំព្រះរាជទ្រព្យ (វគ្គទី១)