
- 2019-08-19 10:30:00
- ស្ទីលតារា
មកស្គាល់អ្នកនៅពីក្រោយឈុតប្រពៃណីខ្មែរស្អាតៗ របស់តារា ៣ រូបនៅប្រាសាទបុរាណ
- 2019-08-19 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អ្នកនៅពីក្រោយឈុតប្រពៃណីខ្មែរស្អាតៗ របស់តារា ៣ រូបនៅប្រាសាទបុរាណ
ចន្លោះមិនឃើញ
ឈុតសម្លៀកបំពាក់ប្រពៃណី ដែលបង្ហាញម៉ូដដោយតារាស្រីល្បីៗទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេញបច្ចុប្បន្ន។ ត្បិតអី សម្លៀកបំពាក់ទាំងនោះ មិនត្រឹមតែស្អាតនោះ វាថែមទាំងបង្ហាញនូវក្បាច់ដ៏ប្រណីតពីដែលផូសចេញពីគំនិតកូនខ្មែរ បូករួមទាំងសម្រស់ស្រស់ស្អាតនៃផ្ទៃទេសភាពខាងក្រោយ។
ឈុតប្រពៃណីខ្មែរដ៏ស្រស់ស្អាតទាំងបីឈុតនេះគឺជាស្នាដៃរបស់អ្នកច្នៃម៉ូដដ៏ចំណាន លោក វាល់គុជ សូណែម ដែលមានបទពិសោធន៍ក្នុងការច្នៃម៉ូដសម្លៀកបំពាក់ទាំងបែបប្រពៃណី ទាំងបែបសម័យឲ្យសំអាងការជាច្រើនក្នុងប្រទេសកម្ពុជា។
ទោះបីជាស្នាដៃការច្នៃម៉ូដរបស់លោកមានការល្បីល្បាញល្បីល្បាញ និងគេទទួលស្គាល់យ៉ាងទូលំទូលាយក៏ដោយ លោក វាល់គុជ សូណែម មិនសូវជាចេញមុខប៉ុន្មានទេ។ ប៉ុន្តែក្នុងឱកាសនៃការថតឈុតរដូវកាលថ្មីសម្រាប់រដូវកាលថ្មីរបស់ ស្លាបពេជ្រ សំអាងនៅលើទឹកដីអង្គរដ៏អច្ឆរិយ ខេត្តសៀមរាបដែលមានការចូលរួមពីតារាកិត្តិយសល្បីៗគ្រងឈុតស្នាដៃរបស់លោក ដូចជាកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កញ្ញា ម៉ាក់ សែនសូនីតា កញ្ញា ហេង ចន្ធា លោកវាល់គុជ សូណែមបានលេចមុខបង្អួតស្នាដៃដែលខ្លួនបានបង្កើតឡើយយ៉ាងផ្ចិតផ្ចង់និងពិសេសជូន ស្លាបពេជ្រ សំអាងការតែម្ដង។
លោក សូណែម បានបកស្រាយថា រាល់ការបំផុសគំនិតជាឈុតប្រពៃណីនីមួយគឺសុទ្ធតែបង្កប់នូវបេះដូងនិងក្ដីស្រលាញ់នៃការធ្វើ ហើយលោកក៏បានណែនាំនូវឈុត ៣ ពិសេសៗសំរាប់រដូវកាលថ្មីដែលលោកបានច្នៃជូន ស្លាបពេជ្រ សំអាងការដែលស្រស់ស្អាតប្លែកៗគ្នាម្យ៉ាងម្នាក់។ តួយ៉ាងឈុតពណ៌ទឹកមាសដ៏ស្រស់ និងថ្លៃថ្នូរ ដូចទេពអប្សរចុះនៅប្រាង្គប្រាសាទបុរាណ រីឯឈុតពណ៌ស្វាយបែបសុភាពរមទម្យបែបនារីខ្មែរ បញ្ចពិតកល្យាណីដែលស្លៀកដោយកញ្ញា តូតា ក៏ស្រស់ស្អាតមិនចាញ់ឈុតមុន ហើយឈុតពណ៌បៃតងស្រស់ឆើតឆាយនិងកាយវិការយ៉ាងរស់រវើករបស់អតីតម្ចាស់ជយលាភី កញ្ញា ហេង ចន្ថា នេះក៏ស្អាតម្យ៉ាងបែបកិន្នរហើយឈុតទាំងអស់នេះពិតជាសរបញ្ជាក់នូវទឹកដៃ សមត្ថភាព និងភាពច្នៃប្រឌិតរបស់លោក វាល់គុជ សូណែម។
មិនមែនមានតែប៉ុន្មានឈុតនេះទេព្រោះស្លាបពេជ្រ សំអាងការបានរៀបចំជាឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរជាច្រើនទៀតដែលជាស្នាដៃលោកសូណែមដូចគ្នា សុទ្ធតែស្អាតៗ និងទាន់ សម័យ ដើម្បីត្រៀមស្វាគមន៍គូរមង្គលក្នុងរដូវអាពាហ៍ពិពាហ៍ថ្មីនេះ ជាមួយនឹងកញ្ចប់សេវាកម្មតម្លៃសមរម្យ និងសេវាកម្មដ៏គួរឲ្យទំនុកចិត្តនិងអ្នកកាន់កម្មវិធីមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ដែលនឹងធ្វើឲ្យថ្ងៃមង្គលអ្នករីករាយ និងទៅយ៉ាងរលូន។
សំរាប់សេវាកម្ម ចូលទៅកាន់ ស្លាបពេជ្រ សំអាងការ ឬទំនាក់ទំនងតាមលេខទូរសព្ទ៖ 012 789 077 ៕