- 2019-08-21 02:42:53
- ស្ទីលតារា
គ្រប់ឈុតមុនពេលចូលគេង បង្ហាញដោយស្រីស្អាត សន នាងផល្លីកា ខណៈសាមីខ្លួនមិនដឹងនៅទីណា
- 2019-08-21 02:42:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រប់ឈុតមុនពេលចូលគេង បង្ហាញដោយស្រីស្អាត សន នាងផល្លីកា ខណៈសាមីខ្លួនមិនដឹងនៅទីណា
ចន្លោះមិនឃើញ
ស្រីស្អាតតូចច្រឡឹង សន នាងផល្លីកា បានបាត់មុខឈឹង ក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយ ដោយមកដល់ពេលនេះ មិនទាន់ដឹងថា ស្រីស្រស់នៅទីណាឡើយ ដោយប្រិយមិត្តគ្រាន់តែអាចឃើញនាងតាមរយៈបណ្ដាញសង្គមប៉ុណ្ណោះ អំពីសកម្មភាពនានារបស់នាង។
ភាពស្ងប់ស្ងាត់នោះ គឺចាប់តាំងពីនាងបានបែកបាក់ទំនាក់ទំនងជាមួយអតីតពិធីករទូរទស្សន៍ស៊ីធីអិន និងម៉ាយធីវី ធីនរៈ រតនា ហៅ វីជេ រតនា អំឡុងឆ្នាំ ២០១៤។ ការបាក់បែកគ្រានោះ បន្ទាប់ពីស្រីស្រស់បានសម្រេចឈានជើងចូលហង្សមាស ដោយបានធ្វើឲ្យភាគីខាងប្រុសឈឺចិត្តស្អិតទ្រូង ដោយសារតែពួកគេបានសាងភាពផ្អែមល្ហែមជាមួយគ្នាក្នុងនាមជាគូស្នេហ៍អស់រយៈពេលជាច្រើនឆ្នាំ ហើយអនុស្សាវរីយក៏មានច្រើន។
យ៉ាងណា កាលណោះ គេមិនដឹងឡើយថា ផល្លីកា មានទំនាក់ទំនងជាមួយបុគ្គលណាម្នាក់នៅហង្សមាសឬអត់ទេ នៅក្នុងបញ្ហានៃការបាក់បែកស្នេហ៍កណ្ដាលទីរបស់ពួកគេ។ ទោះយ៉ាងនេះក្ដី ភាគីខាងប្រុស បន្ទាប់ពីរសាយការឈឺចាប់ លោកបានរកឃើញអ្នកថ្មី និងបានរៀបការបង្កើតគ្រួសារដ៏កក់ក្ដៅមួយជាមួយ កញ្ញា លឹម លីហ្សា កាលពីដើមឆ្នាំ ២០១៦ ។ មកដល់បច្ចុប្បន្នពួកគេទទួលបានចំណងដៃបុត្រចំនួន ៣នាក់ហើយ ហើយពួកគេកាន់ជំនួញជាច្រើនក្នុងដៃថែមទៀត។
ដោយឡែក សន នាងផល្លីកា វិញ បានរសាត់បាត់ខ្លួនស្ងាត់ឈឹង ខណៈការងារសិល្បៈក្នុងផលិតកម្មហង្សមាស ដែលជាជម្រករបស់តារាចម្រៀងចាស់ថ្មីជាច្រើននោះ ក៏មិនសូវឃើញមានសកម្មភាព ទាំងការចេញបទចម្រៀងថ្មី ទាំងការចេញច្រៀងតាមខុនសឺត និងកម្មិធីនានា។ មកទល់បច្ចុប្បន្ន មិនទាន់ដឹងថានាងនៅទីណា និងនៅតែជាតារាចម្រៀងផលិតកម្មនេះ ឬយ៉ាងណា ឬក៏បន្សាត់ខ្លួនចេញបន្តិចម្ដងៗ ដូចរៀមច្បងមួយចំនួនដូចជា សាពូន មីដាដា ជាដើម បាត់ទៅហើយ ក៏មិនទាន់ដឹងដែរ។
បញ្ហានេះ ទាំងភាគីខាងផលិតកម្ម និងសាមីខ្លួនផ្ទាល់ នៅមិនទាន់អាចសុំទំនាក់ទំនងបាននៅឡើយ។ នេះមិនមែនជាលើកទី១នោះទេ ដែលតារាស្រីតូចច្រឡឹងរូបនេះ បានបាត់ខ្លួនពីសិល្បៈ ប៉ុន្តែពីមុនមកនាងក៏ធ្លាប់រស់ក្នុងភាពស្ងប់ស្ងាត់នេះម្ដងជាពីរដងដែរ។ ការស្ងប់ស្ងាត់គ្រានោះ សន នាងផល្លីកា ធ្លាប់មានចចាមអារ៉ាមថា នាងមានអ្នកទី៣ផ្គត់ផ្គង់ និងក្រោយមកទៀត ល្បីថា នាងមានផ្ទៃពោះជាដើម ដោយចចាមអារ៉ាមនោះ មិនទាន់ឃើញ ផល្លីកា ចេញមកបញ្ជាក់នៅឡើយ។
ដោយឡែក ភាពស្ងប់ស្ងាត់នាពេលនេះ មិនដឹងថា មានហេតុផលយ៉ាងណានៅឡើយដែរ។ បើទោះការងារសិល្បៈមិនសូវមានសកម្មភាព ប៉ុន្តែនៅលើ IG ឯណោះវិញ គេឃើញថា នាងនៅតែសកម្ម ដែលជារឿយៗ គេឃើញនាងបង្ហោះរូបរបស់នាងបន្តបន្ទាប់ ហើយរូបភាគច្រើនរបស់នាង គឺជាឈុតមុនចូលគេង ដែលនាងរមែងថតនៅលើគ្រែគេង ពីមុខកញ្ចក់មួយ ហើយឈុតទាំងនោះ ភាគច្រើនបំផុត គឺមានម៉ូដខុសៗគ្នាទាំងអស់។
ឥឡូវតោះ...ទស្សនា ឈុតមុនគេងរបស់ ផល្លីកា ទាំងអស់គ្នាសិន!