• 2019-08-21 09:30:29
  • ព័ត៌មាន

Kim និង Kylie ស្លៀកឈុតរឹបរាងយ៉ាងទាក់ភ្នែក ប៉ុន្តែគេចាប់អារម្មណ៍កំហុសឆ្គងមួយ

  • 2019-08-21 09:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ Kim Kardashian បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ថត​ជា​មួយ​ប្អូន​ស្រី​របស់​ខ្លួន Kylie Jenner ដែល​ជា​ការ​ផ្សព្វផ្សាយ​នូវ​ទឹក​អប់​ថ្មី​របស់​ខ្លួន។ តារា​​ទូរទស្សន៍​​​ដ៏​ជោគជ័យ​ទាំង​ពីរ មើល​ទៅ​ប្រៀប​ដូច​ជា​កូន​ភ្លោះ ប្រើ​ប្រាស់​នូវ​សំលៀកបំពាក់​រឹប​រាង​ដូច​គ្នា ដែល​បង្ហាញ​នូវ​រាង​រៅ​​ច្បាស់ៗ។ ប៉ុន្តែ​មហាជន​បែរ​ជា​ចាប់​អារម្មណ៍​ខ្លាំង​លើ​ជើង​ឆ្វេង​របស់ Kim។

គេ​បាន​ប្រទះ​ឃើញ​ថា​ម្រាម​ជើង​ទី​ ៦ បាន​លេច​ឡើង​លើ​ជើង​របស់​ Kim។ ក្រោយ​មក​នៅ​ខាង​ក្រោម​រូបភាព​មាន​ពោរ​ពេញ​ដោយ​ការ​បញ្ចេញ​មតិ​ទាក់ទង​នឹង​ម្រាម​ជើង​នេះ ដោយ​មាន​មតិ​ថា ៖ "ឥឡូវ Kim មាន​ម្រាម​ជើង​ដល់ ៦ ផង?...ម្រាម​ជើង​ទី ៦ នោះ​ឡូយ​ហ្មង”។

​នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ ដែល Kim Kardashian ជួប​ប្រទះ​បញ្ហា​បច្ចេកទេស​លើ​រូបភាព​នេះ៕​

ចុចអាន ៖ ១០ លើក​ដែល​ Kim Kadarshian មិន​បាន​យក​អាវ​ក្នុង​តាម​ខ្លួន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់