• 2019-08-23 09:50:05
  • ព័ត៌មាន

បុរស​ម្នាក់​ដែល​គេ​ហៅ​ថា Tarzan ​មាន​ខ្លា​ជា​ច្រើន​ក្បាល​ជា​សត្វ​ចិញ្ចឹម

  • 2019-08-23 09:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kody Antle ដែល​គេ​ដាក់​នាម​ថា​ជា Tarzan ក្នុង​ជីវិត​ពិត​ បាន​រស់​នៅ​ជាមួយ​ ខ្លា តោ ស្វា និង​ដំរី​តាំង​ពី​តូច​ ហើយ​កាតព្វកិច្ច​របស់​គាត់​គឺ​មើល​ថែរក្សា​សត្វ​ទាំង​នេះ។

​លោក​ចាប់​ផ្ដើម​ស្រឡាញ់​សត្វ​ទាំង​នេះ​តាម​ឪពុក​របស់​គាត់​ ហើយ​ពេល​នេះ​គាត់​ជា​គ្រូ​បង្វឹក​សត្វ​ទាំង​នេះ​នៅ​សួន​សត្វ Myrtle Beach Safari នៅ​រដ្ឋ Florida សហរដ្ឋអាមេរិក​។

គាត់​បាន​និយាយ​ថា មិត្ត​ដំបូង​គេ​របស់​គាត់​គឺ​ កូន​ខ្លា​និង​ស្វា ហើយ​ដំរី​ឈ្មោះ​ថា Bubble ជា​ប្អូន​ស្រី​របស់​គាត់។ ដើម្បី​បង្កើត​ទំនាក់ទំនង​និង​ហ្វឹកហាត់​សត្វ​ទាំង​នេះ អ្នក​ត្រូវ​ចំណាយ​ពេល​នៅ​ជាមួយ​វា​ទាំង​ពី​វា​ទើប​នឹង​កើត៕

ប្រភព៖ Zing ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់