• 2019-08-29 03:12:30
  • ព័ត៌មាន

Kim Soohyun នឹង​បង្ហាញមុខជាពិសេសនៅភាគចុងក្រោយរឿង "Hotel Del Luna"

  • 2019-08-29 03:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​មុខ​មាន​មន្តស្នេហ៍​ Kim Soohyun នឹង​វិល​មក​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​ជាថ្មី​ក្នុង​ពេល​ឆាប់ៗ តាម​រយៈ​រឿង​ភាគ​កំពុង​ពេញ​ល្បី​ "Hotel Del Luna”។

នៅ​ថ្ងៃ​ទី​ ២៩ ខែសីហា​នេះ​ ខាង​អ្នក​តំណាង​ក្រុមហ៊ុន​របស់​ Kim Soohyun គឺ​ Keyeast បាន​ប្រកសា​ថា​ តារា​ប្រុស​រូបនេះ​នឹង​បង្ហាញ​ខ្លួន​ជា​តួ​អង្គ​ពិសេស​ក្នុង​ភាគ​ចុងក្រោយនៃ​រឿង​ "Hotel Del Luna”។ តាម​រយៈ​ការ​ចេញ​មុខ​ពេល​នេះ​ លោក​ក៏​នឹង​មាន​ឱកាស​បាន​រួម​ការងារ​ជាមួយ​ IU និង​ Yeo Jingoo។

រម្លឹក​កាល​ពី​ឆ្នាំ ២០១២ Kim Soohyun បាន​សម្ដែង​រឿង​ជាមួយ​ Yeo Jingoo តាម​រយៈ​រឿង​ភាគ​មួយ​មាន​ចំណងជើង​ថា "Moon Embracing The Sun”។ ងាក​មក​ IU លោក​បាន​សម្ដែង​ជាមួយ​នាង​ក្នុង​រឿង​ "Dream High” និង​ "Producer”។

អ្នក​គាំទ្រ​ជា​ច្រើន​ កំពុង​រង់ចាំ​ទស្សនា​ការ​សម្ដែង​របស់ Soohyun នៅ​ភាគ​ចុង​ក្រោយ​របស់​រឿង​ "Hotel Del Luna” ដែល​គ្រោង​នឹង​បញ្ចាំង​នៅ​ថ្ងៃ​ទី ៣១ ខែសីហា​ខាងមុខដ៏​ខ្លី៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់