• 2019-08-29 07:30:00
  • ព័ត៌មាន

Selena Gomez បាន​សត្វ​ចិញ្ចឹម​ថ្មី​ភ្លាម​ ថត​បង្ហោះ​អួត​គេ​ភ្លែត​ហ្មង

  • 2019-08-29 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លំដាប់​កំពូល​ Selena Gomez បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ថត​ជាមួយ​នឹង​សុនខ​ថ្មី​មួយក្បាលថ្មីមាន​ឈ្មោះ​ថា «Winnie»​ ដែល​កំពុង​ដេក​នៅ​លើ​សាឡុង​។

យ៉ាង​ណា​ក៏​ដោយ​ នេះ​ក៏​មិន​មែន​ជា​លើក​ដំបូង​ដែរ ដែល «Winnie» បាន​បង្ហាញ​ខ្លួន​នៅ​លើ​ Instagram ដោយ​សារ​តែ​កាល​ពី​មុន​ មិត្តភក្តិ​របស់ Selena Gomez ក៏​ធ្លាប់​បាន​បង្ហោះ​រូប​ជាមួយ​សុនខ​នេះ ជាមួយនឹង Selena​ ផង​ដែរ​។

យ៉ាងណា​ក្ដី Selena ក៏នៅចិញ្ចឹម​សុនខ​​ចំនួន​ ៦ ក្បាល​ផ្សេង​ទៀត​​ មាន​ឈ្មោះ​ដូច​ជា៖ «Willie», «Wallace», «Fina», «Chip», «Chazz», និង «Baylor Baylor»។ សុនខ​ទាំង​នោះ​សុទ្ធតែតារាស្រី​រូបនេះ​រើសយក​មក​ចិញ្ចឹម​ទាំងអស់៕

ប្រភព៖ Elle ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់