• 2019-08-29 07:48:17
  • ភាពយន្ត

រឿងភាគ "ម្ចាស់ព្រះអាទិត្យ" របស់វៀតណាម ត្រូវក្រុមហ៊ុនអាមេរិកទិញសិទ្ធយកផ្សាយ

  • 2019-08-29 07:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​កម្សាន្ត​ Netflix របស់​អាមេរិក បាន​ទិញ​យក​សិទ្ធ​ចាក់​បញ្ចាំង​ភាពយន្ត​​ភាគ​ "Descendants of the Sun Vietnam” សម្រាប់​ចាក់​បញ្ចាំង​លើ​ប្រព័ន្ធ​កម្សាន្ត​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី ១ កញ្ញា។

តួឯកក្នុងរឿង "Descendants of the Sun Vietnam”

អ្នក​ផលិត​​ខ្សែ​ភាពយន្ត​​នេះ បាន​ឲ្យ​ដឹង​ថា​ភាព​យន្ត​នេះ​មាន​ ២៤ ភាគ មួយ​ភាគ​មាន​រយៈពេល ៦០ នាទី។ ភាគី​ទាំង​ពីរ​បាន​ចរចា​គ្នា​លើ​រឿង​ទិញ​សិទ្ធ​នេះ​តាំង​ពី​​ខែ​សីហា ឆ្នាំ ២០១៨ និង​បាន​បញ្ចប់​ដំណើរ​ការ​នៅ​ខែ​មិថុនា ឆ្នាំ ២០១៩។ គេ​ត្រូវ​ចំណាយ​ពេល ៣ ខែ​ដើម្បី​សាក​ល្បង​បច្ចេកទេស​មួយ​ចំនួន មុន​ការ​ចាក់​បញ្ចាំង។

ភាព​យន្ត​ "Descendants of the Sun Vietnam” ដឹក​នាំ​ថត​ដោយ​លោក Tran Buu Loc ផលិត​ដោយ​ Nguyen Phan Quang Binh។ វា​គឺ​ជា​ភាពយន្ត​ភាគ​ផលិត​ឡើង​វិញ តាម​ភាព​យន្ត​ភាគ​​កូរ៉េ​ខាង​ត្បូង​មាន​ចំណង​ជើង​ "Descendants of the Sun” ដូច​គ្នា​ ចេញ​ផ្សាយ​ឆ្នាំ ២០១៦ សម្ដែង​ដោយ​ Song Joong Ki និង Song Hye Kyo។ ភាពយន្ត​ភាគ​វៀតណាម​​បាន​ចាក់​បញ្ចាំង​ចាប់​ពី​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដែល​ទទួល​បាន​ការ​សរសើរ​លើ​ទេពកោសល្យ​សម្ដែង និង​ការ​រៀប​ចំ​ប្លង់៕

ចុចអាន ៖ Kim Soohyun នឹង​បង្ហាញមុខជាពិសេសនៅភាគចុងក្រោយរឿង "Hotel Del Luna"

​​​​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់