• 2019-09-02 02:45:00
  • ជីវិតតារា

បង្ហើប​អត្តសញ្ញាណ​​ក្មេង​ស្រីដែល Kris Wu ជូន​មក​ផ្ទះ​ទាំង​កណ្ដាល​យប់

  • 2019-09-02 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ត្រូវ​បាន​ធ្លាយ​រូបភាព​ណាត់​ជួប​​គ្នា​​ជា​ច្រើន​សន្លឹក​ហើយ​ក៏​ដោយ តែ​ភាគី​របស់​តារា​ចម្រៀង និង​សម្ដែង​ល្បី​ឈ្មោះ​ចិន Kris Wu នៅ​តែ​មិន​ទាន់​ឆ្លើយ​តប​នឹង​រឿង​ខ្លួន​មាន​សង្សារ​នោះ​ឡើយ។

បណ្ដាញ​​ព័ត៌មាន​ចិន​ Youku បាន​ធ្វើ​ឲ្យ​កក្រើក​អស់​អ្នក​គាំទ្រ​​នៅ​ពេល​ប្រកាស​ពី​កម្រងរូបភាព​របស់​តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ Wu Yifan ជូន​មិត្ត​ស្រី​មក​​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​កណ្ដាល​អធ្រាត្រ។ តាម​នោះ​ដែរ មុន​ពេល​ជូន​គ្នា​មក​ផ្ទះ​ខាង​ប្រុស​នេះ ពួក​គេ​បាន​ញ៉ាំ​អី​រួម​គ្នា​រួច​ហើយ ទើប​ត្រលប់​មក​ផ្ទះ​របស់​តួ​រឿង “Never Gone” វិញ។

ទន្ទឹង​នឹង​កម្រង​រូបភាពស្និទ្ធិ​ស្នាល​ក្នុង​ចំណត​រថយន្ត​របស់​ខាង​ប្រុស​នោះ បណ្ដាញ​ព័ត៌មាន​ដ៏​ធំ​ដដែល​នេះ​ក៏​បញ្ចេញ​ព័ត៌មាន​របស់​មនុស្ស​ស្រី​វ័យ​ក្មេង​នេះ​ផង​ដែរ។ តាម​នោះ​ដែរ ស្រី​ស្អាត​វ័យ​១៩​ឆ្នាំ មាន​ឈ្មោះ Tan Jing Yu និង​មាន​រហស្សនាម​ថា Luna។ សព្វថ្ងៃ​ជា​និស្សិត​នៃ​សាលាវិចិត្រ​សិល្បៈប៉េកាំង​ឆ្នាំ​ទី​២។ សម្រស់របស់​នាង​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន តែ​ខាង​ប្រុស​មិន​ទាន់​ទទួល​ស្គាល់​នូវ​ចំណង​ស្នេហា​របស់​អ្នក​ទាំង​២​នោះ​ឡើយ៕

​ចុចអាន៖ ​​ អ្នក​ណា​ថាខាង​ស្រី​អាយុ​បងមើល​មិន​សម? នេះ​ខាង​ស្រី​អាយុ​៤០ ប្រុស​អាយុ​២៤​នៅ​តែ​សម​ឥត​ខ្ចោះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់