• 2019-09-03 01:01:00
  • ព័ត៌មាន

ត្រៀម​ទៅ​បង​ប្អូន​នៅ​កូរ៉េ អ្វី​ដែល​លោក ព្រាប សុវត្ថិ ជាប់​សន្យា​តាំង​ពី​ឆ្នាំ​មុន​នោះ ឥឡូវ​ក្លាយ​ជា​ការ​ពិត​ហើយ!

  • 2019-09-03 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ព្រាប សុវត្ថិ បាន​សម្រេច​ពាក្យ​សន្យា​របស់​ខ្លួន​ហើយ ក្រោយ​ពី​បាន​សន្យា​ជាមួយ​បង​ប្អូន​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា ប្រសិន​បើ​លោក​​មាន​ឱកាស​បាន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជា​លើក​ទី២ លោក​នឹង​នាំ ទាំង​ក្រុម​ភ្លេង​មក​ជា​មួយ​ថែម​ទៀត ដើម្បី​ឲ្យ​ការ​ប្រគំតន្ត្រី​មាន​កាន់​តែ​ក្លៀវក្លា។

លោក ព្រាប សុវត្ថិ សន្យា​បែប​នេះ ដោយ​សារ​តែ​​កាល​ពី​ចុង​ឆ្នាំ ២០១៨ ដែលោក​បាន​ទៅ​ចូល​រួម​សម្ដែង​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​បង​ប្អូន​ខ្មែរ​នៅ​កូរ៉េ​ម្ដង​មក​ហើយ ប៉ុន្តែ​កាល​នោះ លោក​មិន​មាន​ក្រុម​សិល្បៈ​របស់​លោក​មួយ​ឈុត​តែ​ម្ដង ជាហេតុ​ធ្វើ​ការ​សម្ដែង​ហាក់​នៅ​មិន​ទាន់​សប្បាយ​ដល់​កំពូល។

ឥឡូវ​នេះ លោក​ត្រៀម​មួយ​ក្រុម​តែ​ម្ដង ដើម្បី​កំដរ​បង​ប្អូន​អ្នក​គាំទ្រ​នៅ​កូរ៉េ ឲ្យ​សប្បាយ​អស់​ដៃ។ ក្រោម​ការ​ឧបត្ថម្ភ​​ពី​ឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ កំពូល​តារា​ចម្រៀង​រូប​នេះ នឹង​ចេញ​ទៅ​ច្រៀង​រាំ នៅ​ប្រទេស​​ទេស​កូរ៉េ​ជា​ថ្មី​​ទៀត​ហើយ ដើម្បី​ចូល​រួម​ការ​ប្រគំតន្ត្រី​ខ្នាត​ធំ មិន​​ធ្លាប់​មាន​មួយ។

ក្រុម​ភ្លេង​ទៅ​ពី​កម្ពុជា​ដើម្បី​រួម​គ្នា​ជាមួយ​ម្ចាស់​បទ "សង្សារ​មួយ​ខែ​ពីរ​ខែ" នេះ គឺ​មាន​ក្រុម​ចចកសមុទ្រ ដែល​ជា​ក្រុម​​ភ្លេង​ល្បី​ឈ្មោះ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​​ឧបត្ថម្ភ​ផ្ដាច់មុខ​លើ​​ការ​ប្រគំតន្ត្រី​នេះ​។ ធ្វើ​បែប​នេះ លោក​​ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក​បុរី ឡេង ណាវ៉ាត្រា បាន​ប្រកាស​ជា​សាធារណៈ​ថា ដើម្បី​ឲ្យ​ការ​ប្រគំ​តន្ត្រី​នៅ​ក្នុង​ប្រទេស​កូរ៉េ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​មុន។

លោក​សម្រេច​អញ្ជើញ​ក្រុម​ចចកសមុទ្រ យក​ទៅ​កាន់​ឩបករណ៍​តន្ត្រី​ដោយ​ផ្ទាល់ ដោយ​មិន​តម្រូវ​ឲ្យ​សិល្បករ​បកស្រាយ​ចម្រៀង ដោយ​ការ​ចាក់​សាច់​ភ្លេង​ទៀត​ទេ។ លោក​ថា​ការ​ប្រគំ​តន្ត្រី Live Band និង​ចាក់​ភ្លេង មាន​ភាព​រស់រវើក​មិន​ដូច​គ្នា​ទេ ដោយ​ការ​ប្រគំ​តន្ត្រី​មាន​ភ្លេង នឹង​ជួយ​ឲ្យ​ការ​សម្ដែង​របស់​ក្រុម​សិល្បករ និង​ពិធីករ មាន​ភាព​រលូន និង​ទាក់​ទាញ​ជាង។

ការ​ប្រគំតន្ត្រី​ខ្នាត​ធំ មិន​​ធ្លាប់​មាន​នេះ នឹង​រៀបចំ​ឡើង​នៅ​ក្រុង​អាន់សាន់ នៅ​ថ្ងៃ​ទី១៣ ខែ​កញ្ញា ដោយ​ការ​ប្រគំ​តន្ត្រី​លើក​នេះ គឺ​លោក​នឹង​ធ្វើ​ឲ្យ​កក្រើក​តែ​ម្ដង។ តារា​ល្បីៗ​ដែល​លោក​យកទៅនៅ​ក្នុង​ឆ្នាំ​នេះ​រួម​មាន លោក ព្រាប សុវត្ថិ កូន​ប្រុស​ទាំង​៣​របស់​លោក។ ក្រៅ​ពី​នេះមាន​ លោក ប៉ែន ចំរ៉ុង, លោក ខេម, កញ្ញា អ៊ីវ៉ា,លោកគូម៉ា និងតារាល្បីៗជាច្រើនផ្សេងទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់