• 2019-09-04 02:52:06
  • ព័ត៌មាន

ការពិត​ធ្លាយ​ទាំង​ផ្ទាំង​ហើយ Pat ទម្លាយទាំងយំថា​ទាក់ទង​គ្នាជាមួយ​ប្អូនថ្លៃ Chompoo

  • 2019-09-04 02:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​ជាមួយ​នឹង​ក្រុម​អ្នក​សាព័ត៌មាន​កាល​ពី​ម្សិលមិញ​ Patricia Good តារា​ស្រី​កំពុង​ជាប់​រឿង​រ៉ាវ​ស្នេហា​បែកបាក់ជាមួយ​ Peach បាន​សារភាព​លាយឡំ​នឹង​ទឹកភ្នែក​ថា​ខ្លួន​ពិត​ជា​មាន​ទំនាក់ទមនង​ស្នេហា​ជាមួយ Note ដែល​ប្អូន​ថ្លៃ​របស់​ Chompoo មែន។

ការ​ប្រកាស​របស់​នាង​ពិត​ជា​បាន​ធ្វើ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​ ពិសេស​អ្នក​គាំទ្រ​របស់​នាង​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ និង​មិន​ស្មាន​ថា​អ្វី​ដែល​ជា​ពាក្យ​ចចាមអារ៉ាម​នោះ​ ក្លាយ​ជា​ការ​ពិត​សោះ។ មួយ​វិញ​ទៀត​ ក្នុង​ការ​ផ្ដល់​បទ​សម្ភាស​នោះ​ដែរ Pat ថែម​ទាំង​បកស្រាយ​ សុំ​ទោស​ជា​សាធារណៈ​ទាំង​ទឹកភ្នែក​ថា​ កាល​ពី​ចេញ​មុខ​លើក​ដំបូង​នាង​មិន​បាន​បកស្រាយ​ការពិត​ឲ្យ​បាន​ច្បាស់​ ណាមួយ​ខ្លួន​មិនទាន់​ប្រាកដ​ចិត្ត។

Pat បញ្ជាក់​ថា​នាង​ និង​ Note ពេល​នេះ​កំពុង​សិក្សា​ចិត្ត​គ្នា​បាន​ ២​ខែហើយ ហើយ​នាង​ក៏​មិន​បាន​តាំង​ខ្លួន​ជិះទូក ២​ដែរ ព្រោះ​ពេល​សម្រេច​បែក​ពី Peach ទើប​នាង​ផ្ដើម​ទាក់ទង​ Note។

ទោះ​ជា​យ៉ាង​ណា​ នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ មិនអាច​បន្ទោស​បាន​នោះទេ ព្រោះ​វា​សុទ្ធ​តែ​មាន​ការ​ពិភាក្សា​ច្បាស់​លាស់ និង​គិតគូរ​វែងឆ្ងាយ។ សម្រាប់​អ្នក​គាំទ្រ​នៅ​បន្ត​ផ្ដល់​កម្លាំង​ចិត្ត​ និង​គាំទ្រ​សកម្មភាព​សិល្បៈ​របស់​ពួកគេ​ដូចមុន៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់