• 2019-09-04 08:32:08
  • ជីវិតតារា

Angelina Jolie បង្ហើប​អំពីទង្វើដ៏ផ្អែមល្ហែមដែល Madoxx ធ្វើដាក់

  • 2019-09-04 08:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ត្រូវ​បែក​ពី​នរណា​ម្នាក់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ជា​ពិសេស​​សម្រាប់​អ្នក​ម្ដាយ​ដែល​ត្រូវ​​បែក​ពី​កូន​ច្បង​​ដែល​ត្រូវ​សិក្សា​នៅ​ប្រទេស​មួយ​ឆ្ងាយ​ដាច់​​សង្វែង។ តាម​វីដេអូ​ផ្សាយ​កន្លង​មក​​បាន​បង្ហាញ​ថា​​តារា​ហូលីវូដ Angelina Jolie មាន​អារម្មណ៍​សោក​សៅ​ខ្លាំង​ ពេល​នាំ​កូន​ប្រុស Madoxx Jolie-Pitt ទៅ​កាន់​កូរ៉េ​ខាង​ត្បូង ដើម្បី​ចាប់​ផ្ដើម​រៀន​ឆ្នាំ​ ១ នៅ​សកលវិទ្យាល័យ​ Yonsei University។

ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ទស្សនាវដ្ដី OK! កាល​ពី​ថ្មីៗ​នេះ តារា​ជើង​ចាស់​រូប​នេះ​បាន​ទទួល​ស្គាល់​ថា​ ​ពិត​ជា​បាន​បង្ហូរ​ទឹក​ភ្នែក​ពេល​ត្រូវ​បែក​ពី​កូន ប៉ុន្តែ​កូន​​ប្រុស​អាយុ ១៨ ឆ្នាំ​របស់​ខ្លួន​ បាន​លួង​លោម​គាត់។​ Angelina បាន​​លើក​ឡើង​ថា ៖ "គាត់​ពិត​ជា​ផ្អែម​ល្ហែម​ណាស់ ហើយ​បាន​ឪប​ខ្ញុំ​ជាប់​យ៉ាង​យូរ។ វា​ជា​ការ​បញ្ជាក់​ថា​ ពួក​គេ​ (កូនៗ) បាន​ចាប់​ផ្ដើម​ចេះ​​​​បារម្ភ​ពី​អ្នក ហើយ​​ចង់​ច្បាស់​ថា​អ្នក​មិន​អី​”។

​​​​តារា​វ័យ ៤៤ ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​មោទកភាព​ចំពោះ​កូន​ប្រុស​ច្បង​របស់​ខ្លួន និង​បាន​​លើក​ឡើង​ថា ៖​ "មិន​ហ៊ាន​សន្យា​ថា​អាច​ទប់​អារម្មណ៍​​​​មិន​​ឡើង​យន្តហោះ​ទៅ​ជួប​គាត់​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ទៀត​នោះ​ទេ​”៕

ចុចអាន ៖ Maddox ទាក់ទាញចំណាប់អារម្មណ៍មហាជនកូរ៉េ ពេលបង្ហាញមុខនៅសាលាថ្ងៃដំបូង

ប្រភព៖ Hollywoodlife ប្រែ​សម្រួល៖ សុខហេង

មតិយោបល់