• 2019-09-05 04:45:33
  • ព័ត៌មាន

សមាជិកម្នាក់ទៀតរបស់ក្រុម f(x) ប្រកាសដើរចេញពីផលិតកម្ម SM

  • 2019-09-05 04:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ៥ ​កញ្ញា​នេះ Victoria សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ចាស់​វស្សា​ f(x) បាន​ឲ្យ​អ្នក​គាំទ្រ​ដឹង​ថា​ខ្លួន​បាន​​ចាក​ចេញ​ពី​ផលិតកម្ម SM ជា​ផ្លូវ​ការ ដោយ​រៀប​រាប់​តាម​រយៈ​គណនី Weibo របស់​ខ្លួន។

Victoria

ក្នុង​សារ​​ដ៏​វែង​អន្លាយ​​សមាជិក​វ័យ ៣២ ឆ្នាំ បាន​​រំឭក​​​នូវ​អនុស្សាវរីយ​នៃ​ក្រុម f(x) ដែល​ចូល​ប្រឡូក​សិល្បៈ​នៅ​ថ្ងៃ​ទី ៥ ខែ​កញ្ញា ឆ្នាំ ២០០៩ និង​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ ដែល​បាន​​ផ្ដល់​ក្ដី​ស្រឡាញ់​ចំពោះ​​​ខ្លួន ព្រម​ទាំង​ក្រុម​ទាំង​មូល។ Victoria បន្ត​ថា​វា​ជា​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​ទៀត​ នៃ​ដំណើរ​ជីវិត​របស់​ខ្លួន។

Amber

​​​​គួរ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី ១ កន្លង​ទៅ Amber សមាជិក​ក្រុម​ f(x) ដែរ​នោះ បាន​ប្រកាស​ពី​ការ​ចាក​ចេញ​ពី​ផលិតកម្ម SM ដូច​គ្នា។ បច្ចុប្បន្ន​នេះ​នៅ​សល់​តែ Luna និង Krystal តែ​ប៉ុណ្ណោះ ហេតុ​នេះ​​អ្នក​គាំទ្រ​គ្មាន​ក្ដី​សង្ឃឹម​នោះ​ទេ​ថា​ ក្រុម​ f(x) អាច​បន្ត​ដើរ​ទៅ​មុខ​បាន​ទៀត​នោះ៕

ចុចអាន ៖ ក្រៅ​ពី​ចូល​ចិត្ត​ច្រៀង​រាំ LISA នៅ​ចូល​ចិត្ត​របស់ទាំង​នេះ​ទៀត​ ដែល​អ្នក​ទាំង​អស់​គ្នា​មិន​សូវ​ដឹង​

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

មតិយោបល់