• 2019-09-05 07:20:00
  • ស្ទីលតារា

បង្ហាញ​មុខ​ពេល​តែ​មួយ ចៀវៃ​ត្រូវ​គេ​ថា​ស្លៀក​ពាក់​មិនឡូយដូច Yang Mi និង Angelababy ដាច់

  • 2019-09-05 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​មុខ​រួម​គ្នា​ក្នុង​ពេល​តែ​មួយ​នៅ​ព្រលាន​យន្តហោះ តែ​តារា​សម្ដែង​ជើង​ចាស់​តៃវ៉ាន់ Ruby Lin ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ស្លៀក​ពាក់​ធម្មតា​ជ្រុល ដល់​ថ្នាក់​មិន​សមរម្យ​បើ​ធៀប​នឹង​តារា​ប្អូន​ស្រករ​ក្រោយ​ជួរ​មុខ​ដូច​ជា Yang Mi និង Angelababy។

នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ប៉េកាំង បាន​ទទួល​វត្តមាន​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​ស្រី​ដល់​ទៅ​៣​រូប​ដោយ​ក្នុង​នោះ​រួម​មាន តារា​សម្ដែង​រលក​មុខ​តៃវ៉ាន់ Ruby Lin ព្រម​ទាំង​តារា​សម្ដែង​ស្រី​ចិន​ជួរ​មុខ Yang Mi និង Angelababy។

នៅ​ក្នុង​កម្រង​រូប​គេ​ផ្ដិត​បាន ចៀ វៃ​សពាក់​អាវ​ពង​ជីងចក់ និង​ខោ​ខ្លី គួប​ផ្សំ​នឹង​មួក​បិទ​មុខ​ស្ទើរ​ជិត​ទាំង​អស់។ មនុស្ស​ជា​ច្រើន​ក្រោយ​ពេល​ឃើញ​ស្ទីល​របស់​អ្នក​ម្ដាយ​កូន​១​បាន​លាន់​មាត់​ថា ស្ទីល​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ចាស់​នោះ​ទេ គឺ​ថែម​ទាំង​ហួស​សម័យ​ទៀត​ផង។ ទោះ​បី​ជា​ដឹង​ថា អង្គុយ​លើ​យន្ត​ហោះ ស្រួល​ខ្លួន​គឺ​ជា​ជម្រើស​ទី​១ តែ​គួរ​ស្លៀក​ពាក់​អ្វី​ឲ្យ​សម​ដែរ។

ផ្ទុយ​មក​វិញ តារា​សម្ដែង​លំដាប់ A ២​រូប​ទៀត​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ព្រលានយន្តហោះ​នោះ​គឺ Yang Mi និង Angelababy។ Yang Mi បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​ពាក់​អាវ​វែង​ បាំង​ខោ បង្អួត​ជើង​ស្រឡូន​វែង។ រីឯ Angelababy ស្លៀក​ខោអាវ​ឈុត គួប​ផ្សំ​នឹង​វ៉ែនតា និង​មួក​យ៉ាង​កាលីប។ ស្ទីល​​របស់​នាង​ត្រូវ​បាន​គេ​សរសើរ​យ៉ាង​ខ្លាំង​៕

​ចុចអាន៖ ​​ Fan Bingbing ចេញ​មុខ​បដិសេធ​រឿង​ខ្លួន​ទើប​តែ​បង្កើត​កូន​រួច​កាល​ពី​ចុង​ខែ​មុន

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម