• 2019-09-05 07:45:37
  • ព័ត៌មាន

រូបថតថ្មីៗពីកូន​ភ្លោះរបស់ Il Kook ពេលចប់ថ្នាក់មត្តេយ្យកំពុង​ល្បីពេញ​បណ្ដាញសង្គម

  • 2019-09-05 07:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ភ្លោះ​ទាំង​ ៣​របស់​តារា​សម្ដែង​ Song Il Kook តែង​តែ​ជា​ចំណាប់​អារម្មណ៍​របស់​មហាជន​ ចាប់​តាំង​ពី​ពេល​ដែល​ពួក​គេ​បង្ហាញ​មុខ​ដំបូង​ជាមួយ​ឪពុក​ក្នុង​កម្មវិធី​ The Return Of The Superman កាល​ពី​ឆ្នាំ ២០១៤។​

កន្លង​ផុត​ទៅ​ជា​ច្រើន​ឆ្នាំ រូបរាង​ និង​វ័យ​នៃ​កូនៗ​ទាំង​ ៣​របស់​ Il Kook ដូចជា​ Daehan, Minguk និង​ Manse ក៏​ចេះ​តែ​លូតលាស់​ឥតឈប់​ ហើយ​កាន់​តែ​គួរ​ឲ្យ​ស្រឡាញ់។ ជាការពិត​ក្រោយ​កម្មវិធី​បញ្ចប់​ ពួកគេ​ក៏​មិនសូវ​ចេញ​មុខ​ច្រើន​ដែរ ទើប​តែ​ថ្មីៗ​នេះ​រូបភាព​បញ្ចប់​ការសិក្សា​ថ្នាក់​មត្តេយ្យ​របស់​ក្មេង​ប្រុស​ទាំង​ ៣​ត្រូវ​បាន​បង្ហាញ​លើ​បណ្ដាញ​សង្គម​ ហើយ​នាំ​ចិត្ត​អ្នក​ដែល​ធ្លាប់ស្រឡាញ់​ពួកគេ​ Share តៗគ្នាជា​ច្រើន។

មក​ទល់​ពេល​នេះ​ Daehan, Minguk និង​ Manse ធំៗ​អស់​ហើយ​ កម្ពស់​ក៏​ខ្ពស់​ ប៉ុន្តែ​នៅ​តែ​រក្សា​ភាពគួរ​ឲ្យ​ស្រឡាញ់​ដូចកាល​ពី​នៅ​ជា​ទារក។ សូម​ទស្សនា​រូបភាព​ខាង​ក្រោម៖

ជាមួយ​គ្នា​នេះ​ដែរ ក្នុង​​ឱកាស​បញ្ចប់​ការសិក្សា​នោះ​ Minguk ដែល​ជា​កូន​ទី ២​ គឺ​ជា​សិស្ស​តំណាង​មិត្ត​រួម​ជំនាន់​ឡើង​ថ្លែង​ការដឹង​គុណ​ដល់​លោកគ្រូ​អ្នក​គ្រូ ជាមួយ​ភាព​ក្លាហាន​ និង​ឆ្លាតវៃ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម