• 2019-09-05 15:33:24
  • ស្ទីលតារា

ទី្រ ដារ៉ា​វុធ ប្រែ​​ហើយ! ពេល​នេះ​ស្លៀក​តែ​លីអូ និង​ដោះ​អាវ​ចេញ​បង្អួត​សាច់​ដុំ​ទ្រូង​

  • 2019-09-05 15:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ដើរ​ម៉ូដ និង​ពិធីករ ទី្រ ដារ៉ា​វុធ ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យប្រិយមិត្ត​​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ទៀត បន្ទាប់​ពី​លោក​បាន​ទម្លាយ​ចិត្ត​រូបភាព​សិល្បៈ​មួយ​ស៊េរី សិចស៊ី​ប្លែក​ភ្នែក ពោល​គឺ​ឈុត​ខ្លះ លោក​ស្លៀក​តែ​លីអូ​ប៉ុណ្ណោះ និង​បាន​​ដោះ​​អាវ​ចេញ​សាច់​ដុំ​ទ្រូង​ទាំង​ដុំៗ​តែ​ម្ដង។

រូប​នេះ​នេះ គឺ​ជា​សិល្បៈ​មួយ​បែប​ទៀត​របស់​អតីត​ Freshie Boy ចំណាត់​​ថ្នាក់​លេខ​១​ប្រចាំ​២០១៦ បន្ទាប់​​ពី​កន្លង​មក​គេ​តែង​ឃើញ​លោក​កាន់​តែ​ក្បាល​មេក្រូហ្វូន​ធ្វើ​​ជា​ពិធីករ ព្រម​ទាំង​សម្ដែង និង​ដើរ​ម៉ូដ​ប៉ុណ្ណោះ។ តាម​ការ​ឲ្យ​ដឹង​ពី​ភាគី​សាមី​ខ្លួន គឺ​ថា នេះ​ជា​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​គាំទ្រ​លោក​ទទួល​បាន​អារម្មណ៍​ប្លែក ជាមួយ​ស្ទីល​សិល្បៈ​មួយ​ថ្មី ស្រប​ពេល​លោក​ក៏​ត្រៀម​ខ្លួន​ទៅប្រកួត​សមត្ថភាព​ និង​ភាព​ស្រស់​ស្អាត​ជា​បុរស​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឆាប់​ៗ​ខាង​មុខ​នេះ​ផង។

តាម​ការ​ឲ្យ​ដឹង នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តារា​សម្តែង ទី្រ ដារ៉ា​វុធ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រឡង​សម្រស់​ផ្នែក​បុរស Man Of The Year។ ដែល​​ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​បេក្ខជន​តំណាង​ប្រទេស​ប្រមាណ​២០​មក​ពី​ជុំ​វិញ​ពិភព​លោក​ឯណោះ។

ដូច្នេះ​ហើយ​ទើប​លោក​ ដារ៉ាវុធ បញ្ជាក់​ថា លោក​សម្រេច​រំលេច​ឈុត​សិល្បៈ​សិចស៊ី​តាម​រយៈ​ស៊េរី​រូបភាព​ប៉ុន្មាន​សន្លឹក ទុក​ជា​ការ​ហាត់​សម​ខ្លួន​ឯង​ផង និង​ផ្ដល់​រសជាតិ​ប្លែក​ភ្នែក ប្លែក​អារម្មណ៍​ដល់​អ្នក​គាំទ្រ​ផង ព្រោះ​ថា នៅ​ការ​ប្រកួត​កម្មវិធី​ខាង​លើ លោក​ក៏​នឹង​ត្រូវ​គេ​តម្រូវ​ឲ្យ​ស្លៀក​បែប​នេះ​​ដូច​​គ្នា។

​លោក ទី្រ ដារ៉ា​វុធ អាយុ ២៤​ឆ្នាំ​គឺ​ជា​តារា​សម្តែង បង្ហាញ​ម៉ូដ និង​ជា​ពិធីករ​មាន​ប្រជាប្រិយ​ម្នាក់។ ក្រោយ​ពី​ជាប់​ជយលាភី​លេខ​១​ក្នុង​កម្មវិធី Freshie Girls & Boys ២០១៦ តារា​រូប​នេះ​ធ្លាប់​សម្តែង​ក្នុង​ភាពយន្ត​ជា​ច្រើន​បន្ត​បន្ទាប់​រហូត​ទទួល​បាន​ការ​គាំទ្រ​ច្រើន ដូច​ជា រឿង “កំណត់​ហេតុ​នាង​នាថ” “សរសរ​កន្លោង” ”ភូមិ​គ្រឹះ​ជំពាក់​ស្នេហ៍” និង​រឿង ”កុំ​ងាក​ក្រោយ” ជាដើម៕

រូបភាព៖ ផ្ដល់​ដោយ​សាមី​ខ្លួន

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់