• 2019-09-06 02:35:03
  • ព័ត៌មាន

បើ​តាម​ប៉ាៗ Big Hit ២បទ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ BTS ល្បី​ដូច​សព្វថ្ងៃ

  • 2019-09-06 02:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​បទ​សម្ភាស​មួយ​ CEO របស់​ផលិតកម្ម​ Big Hit លោក​ Bang Si Hyuk ត្រូវ​បាន​គេ​សួរ​ថា​ តើ​ពេល​ណា​ទៅ​ដែល​លោក​ប្រាកដ​ក្នុង​ចិត្ត​ថា​ BTS ទទួល​ជោគជ័យ​ពិត​ប្រាកដ?

ជា​ចម្លើយ​តប​ លោក​បាន​និយាយ​ថា​ មាន​ចម្រៀង​ ២បទ​ ដែល​ BTS ធ្វើ​ឲ្យ​លោក​ជឿ​នឹង​ភ្នែក​ ១០០ភាគរយ​ថា​ក្រុម​ឈាន​ដល់​ចំណុច​ជោគជ័យ។ ដំបូង​គឺ​នៅ​ឆ្នាំ ២០១៥ ពេល​បទ​ “Run” របស់​អាល់ប៊ុម​ "The Most Beautiful Moment In Life, Pt.2.” ចេញ​ផ្សាយ​ជា​ផ្លូវការ។ វា​ជា​បទ​ដំបូង​ហើយ​ដែល​ធ្វើ​ឲ្យ​ CEO រូបនេះ​ចាប់ផ្ដើម​កត់សម្គាល់​ថា​បទ​ចម្រៀង​របស់​ BTS ទទួល​បាន​មក​វិញ​នូវ​មតិ​វិជ្ជមាន​ច្រើន​លើស​ការ​រំពឹងទុក។

១ឆ្នាំ​ក្រោយ​មក​ទៀត​ បទ​ទី ២​ដែល​នាំ​ផ្លូវ​ពួកគេ​ទៅ​រក​វិថី​ជោគជ័យ​គឺ​បទ​ "Fire”។ ក្រុម​ការងារ​បាន​បង្កើតបទ​នេះ​ ដើម្បី​តេស្ត​មើល​ថា​តើ​ បទ​ភ្លេង​របស់​ BTS មួយប្រភេទ​នេះ​នឹង​ជោគជ័យ​កម្រិតណា ហើយ​ចា​ក៏​បាន​ក្លាយ​ជា​បទ​ដែល​សាកល​លោក​ផ្ដោត​ការ​ចាប់​អារម្មណ៍​មក​កាន់​ក្រុម​កាន់​តែ​ច្រើន រហូត​ធ្វើ​ឲ្យ​លោក​ Bang Si Hyuk មាន​មហិច្ឆតា​បង្កើត​គម្រោង​ពិសេស​ធំៗសម្រាប់​ក្រុម​នេះ​កាន់​តែ​ច្រើន។

ជា​លទ្ធផល​ សមិទ្ធផល​ជោគជ័យ​ដែល​ BTS​ បាន​ទទួល​ទាំង​ប៉ុន្មាន​នេះ​ បាន​ធ្វើ​ឲ្យ​គំនិត​មួយ​ផុស​ក្នុង​ខួរក្បាល​ CEO របស់​ Big Hit ជាប់ជានិច្ច​ គឺ​ BTS នឹង​មាន​ឱកាស​កាន់​កាប់​ការ​ព្រឹត្តិការណ៍​ប្រគំ​តន្រ្តី​លំដាប់​ថ្នាក់​ពិភពលោក។

មក​ដល់​ពេល​នេះ​ លទ្ធផល​បង្ហាញ​ចេញ​មក​លើ​គោក​ មានន័យ​ថា​ BTS ពិត​ជា​បាន​សម្រេច​រាល់​ក្ដី​ស្រមៃ​ និង​ស្នាដៃ​ជា​ច្រើន​ ហើយ​សរុប​មក​វិញ​ បទ​ "Run” និង​ "Fire” នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ Bang Si Hyuk ស្ញប់ស្ញែង​ចំពោះ​ក្រុម​នេះ​បំផុត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់