• 2019-09-06 03:00:00
  • ជីវិតតារា

តារាល្បី២រូបរបស់ចិន ទោះរៀនមិនចប់មហាវិទ្យាល័យតែជោគជ័យអាចរកប្រាក់ច្រើនលានដុល្លារ

  • 2019-09-06 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សិល្បៈ​ចិន​ជា​ច្រើន​រូប​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទោះ​បី​ជា​ខ្លួន​មិនបាន​ឆ្លង​កាត់​ការ​ដុស​ខាត់​នៃ​ការ​សិក្សារ​ខ្ពស់​ក៏​ដោយ តែ​ឲ្យ​តែ​មាន​ភាព​តស៊ូ មិន​រារែក ភាព​ជោគជ័យ​គឺ​នៅ​មិន​ឆ្ងាយ​ឡើយ។

១. Zhao Li Ying

កើត​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ម្ដាយ​ជា​កម្មករ​នៅ​ខេត្ត Hebei ប្រទេសចិន។ Zhao Li Ying ត្រូវ​បោះបង់​សុបិន​ធ្វើ​ជា​នារី​អូតេស​កាល​ពី​ក្មេង​របស់​ខ្លួន​ចោល ដោយ​សារ​តែ​គ្មាន​លទ្ធភាព​រៀន​បន្ត​ទៅ​មុខ។ ឆ្នាំ​២០០៦ ក្មេង​ស្រី Li Ying ជាប់​លេខ​១​ក្នុង​កម្មវិធី​ស្វែង​រក​តារា​សម្ដែង​វ័យ​ក្មេង​មួយ។ ក្រោយ​ពេល​ចូល​រួម​សម្ដែង​ជា​តួ​បន្ទាប់​បន្សំ​ជិត​១០០​រឿង នៅ​ចុង​បញ្ចប់​នាង​ក៏​ទទួល​បាន​តំណែង​តួ​រង ហើយ​ក៏​បាន​ឡើង​ដល់​តំណែង​តួឯក​ដូច​​នៅ​ពេល​នេះ។ នៅ​ពេល​បច្ចុប្បន្ន មិន​ត្រឹម​តែ​ឈរ​ក្នុង​លំដាប់​កំពូល​តារា​សម្ដែង​ស្រី​ទាំង​១០​ដែល​មាន​ឥទ្ធិពល​ជាង​គេ​នៅ​ចិន​នោះ​ទេ ស្រី​ស្អាត​វ័យ​៣១​ឆ្នាំ ក៏​មាន​ស្វាមី​ដែល​ជា តារា​សម្ដែង​ប្រុស​ជួរ​មុខ Feng Shao Feng ព្រម​ទាំង​មាន​បុត្រ​​ម្នាក់​ជាមួយ​គ្នា​ទៀត​ផង។

២. Chow Yun Fat

បើ​សិន​​អ្នក​ជា​អ្នក​គាំទ្រ​ខ្សែ​ភាពយន្ត​ហុងកុង អ្នក​ប្រាកដ​ជា​ដឹង​ពី​ជីវិត​ដ៏​តោកយ៉ាក​របស់​កំពូល​តារា​សម្ដែង​ប្រុស Chow Yun Fat ហើយ។ កម្រិត​នៃ​ការ​អប់​រំ​របស់​លោក​បាន​ត្រឹម​បញ្ចប់​​ថ្នាក់​ទី​១២ នៅ​ពេល​ពុក​លោក​ឈឺ​ធ្ងន់ ហើយ​លោក​ត្រូវ​ធ្វើ​ការ​ព្រឹក​ល្ងាច​ដើម្បី​រក​លុយ​មើល​ឪពុក។ ដោយ​សារ​តែ​មាន​រូប​សម្បត្តិ​សង្ហារ លោក​ត្រូវ​បាន​ប៉ុស្តិ៍​ទូរទស្សន៍ TVB ចាប់​អារម្មណ៍ ហើយ​បាន​ថត​ស្ប៉ត​មួយ។ ក្រោយ​មក​ក៏​បាន​ចុះ​កុងត្រា​ជាមួយ​ប៉ុស្តិ៍​នេះ​៣​ឆ្នាំ។ ចាប់​ពី​ពេល​នោះ​មក ជីវិត​របស់​លោក​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ មក​ទល់​ពេល​នេះ តារា​សម្ដែង​ជើង​ចាស់​រូប​នេះ ក្ដាប់​ក្នុង​ដៃ​ទ្រព្យ​សម្បត្តិ​ជាង​៧០០​លាន​ដុល្លារ តែ​នៅ​តែ​រក្សា​ការ​​រស់​នៅ​បែប​សាមញ្ញ​ ហើយ​គ្រោង​នឹង​បិរិច្ចាក​ថវិការ​នេះ​ទាំង​អស់ ព្រោះ​លោក​ និង​ប្រពន្ធ​គ្មាន​កូន​ចៅ​អ្វី​ទេ៕

​ចុចអាន៖ ​ បង្ហាញ​មុខ​ពេល​តែ​មួយ ចៀវៃ​ត្រូវ​គេ​ថា​ស្លៀក​ពាក់​មិនឡូយដូច Yang Mi និង Angelababy ដាច់

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

មតិយោបល់