• 2019-09-06 08:08:35
  • ព័ត៌មាន

អាសូរ​ណាស់ នាយ​ក្រឹប ឪពុក​ស្លាប់ គាស់​ជញ្ជាំង​ផ្ទះ​យក​មក​ធ្វើ ​ក្ដារមឈូស

  • 2019-09-06 08:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​តារា​កំប្លែង​ និង​សម្ដែង​នាយ​ក្រឹប បាន​ស្លាប់​ចោល​នាយ​​កាល​ពី​ព្រលប់​ម្សិល​មិញ​នេះ  អ្វី​ដែល​សង្វេគ​​ខ្លាំង​នោះ ជីវភាព​ក្រុម​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ជា​ខ្លាំង សូម្បី​តែ​ក្ដារមឈូស​ក៏​គ្មាន​ប្រាក់​ទិញ​ដែរ គឺ​​បាន​គាស់​​ជញ្ជាំង​ផ្ទះ មក​ធ្វើ​ក្ដារមឈូស​តែ​ម្ដង។ នាយ​សូម​អំពាវនាវ​សប្បុរស​ជន​មេត្តា​ជួយ ដល់​ក្រុម​គ្រួសារ​នាយ​ផង ក្រែង​បាន​ថវិកា​ខ្លះ​ធ្វើ​បុណ្យ​ជូន​ឪពុក។    

នាយ​ក្រឹប បាន​រៀបរាប់​ឲ្យ​ដឹង​ថា ឪពុក​នាយ មាន​ឈ្មោះ​រៀក ញ៉ាញ់ អាយុ ៥៥ឆ្នាំ បាន​លង់​ទឹក​ស្លាប់​កាល​ពី​ម៉ោង៦ ល្ងាច​ថ្ងៃ​ទី៥ ខែ កញ្ញា ឆ្នាំ ២០១៩ គ្រា​ដែល​ឪពុក​ខ្លួន​​ទៅ​ដាក់​មង នៅ​ត្រពាំង​១​ខាង​​ក្រោយ​ផ្ទះ ស្ថិត​ក្នុង​ភូមិ ត្រពាំង​ស្គុន ឃុំ ត្រពាំង​​ស្ដៅ ស្រុក រមាសហែក ខេត្ត ស្វាយ​រៀង។     នាយ​​បាន​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​បាន​ដឹង​ថា ឪពុក​បាន​លង់​ទឹក​​អ្នក​ភូមិ​បាន​នាំ​គ្នា ទៅ​ស្រង់​​យក​មក​ផ្ទះ ដើម្បី​ធ្វើ​បុណ្យ​តាម​​ប្រពៃណី។ ដោយ​ក្រុម​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង អ្នក​ភូមិ​បាន​រ៉ៃ​អង្គាស​គ្នា ជួយ​​ក្នុង​កម្មវិធី​បុណ្យ ហើយ​សព​និង​ត្រូវ​បូជា ល្ងាច​នេះ​តែ​ម្ដង។  

នាយ ក្រឹប  មាន​បង​ប្អូន​៣នាក់ ប្រុស​១​ស្រី២  ហើយ​នាយ​​គឺ​ជា កូន​ពៅ​នៅ ក្នុង​គ្រួសារ។ នាយ​ថ្លែង​ទាំង​​សំដី​មួយ​​​ទាំង​អួល​ដើមក​ថា ក្រុម​គ្រួសារ​នាយ រង​​កម្ម​​ជា​បន្ត​បន្ទាប់​តែ​ម្ដង  ៣ខែ​ស្លាប់​ម្នាក់ៗ កាល​៣ខែ​​មុន​ស្លាប់​​បង​ថ្លៃ ៣ខែ​ក្រោយ​ស្លាប់​ម្ដាយ​បង្កើត ហើយ​​ម្សិល​មិញ​នេះ​ស្លាប់​ឪពុក ពិត​ជា​សង្វេគ​ខ្លាំង​ណាស់។   ដូច​បាន​រៀប​រាប់​ខាង​លើ ដោយសារ​តែ​ភាព​ក្រីក្រ​ខ្លាំង​ពេក នាយ​ដាច​ចិត្ត​សូម​លើក​ម្រាម​ដៃ​១០ អំពាវនាវ ដល់​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មេត្តា​ជួយ​ដល់  ដល់​ក្រុម​គ្រួសារ​នាយ​ផង ក្រែង​បាន​ថវិកា​ខ្លះ​ធ្វើ​បុណ្យ​ជូន​ឪពុក​ខ្លះ លេខ​ទូរសព្ទ​របស់​នាយ 098677275៕   ​    

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់