• 2019-09-09 05:05:45
  • ព័ត៌មាន

Changmin បរិច្ចាគលុយរាប់ម៉ឺនដុល្លារ ជួយព្រៃអាម៉ាហ្សូន

  • 2019-09-09 05:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ឆេះ​ព្រៃ​អាម៉ាហ្សូន​នៅ​តែ​ជា​កង្វល់​សម្រាប់​ប្រជាជន​គ្រប់ប្រទេស​ ក្នុង​នោះ​ជាឃើញ​ថា​តារា​ល្បី​ៗលំដាប់ពិភពលោក​ជា​ច្រើន​ក៏​បាន​ផ្ដល់​នូវ​ជំនួយ​ហូរហែ។​ ពេល​នេះ​ Changmin តារា​ចម្រៀង​ក្រុម​ TVXQ ក៏​បាន​ចូល​ខ្លួន​ផ្ដល់​នូវ​ជំនួយ​ជា​បន្ទាប់​ផងដែរ។

ផ្អែក​តាម​វិបសាយ​ Allkpop បាន​ឲ្យ​ដឹង​ថា​ Changmin បាន​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​ដល់​ទៅ​ ៧០លានវ៉ុន​ (ប្រហែល​ ៦ម៉ឺន​ដុល្លារ) ដើម្បី​ជួយ​ព្រៃអាម៉ាហ្សូន។ អង្គការ​ Greenpeace បាន​បង្ហើប​ថា៖ "Changmin ក្រុម TVXQ បាន​បរិច្ចាគ​ថវិកា​ ៧០លានវ៉ុន​ ដើម្បី​ជួយ​ស្ដារ​ព្រៃ​អាម៉ាហ្សូន​ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ភ្លើង​ដ៏​កំណាច”។

នេះ​ជា​សកម្មភាព​សប្បុរសធម៌​មួយ​ទៀត​របស់​ Changmin ដែល​ជា​គំរូ​ល្អ​មួយ​សម្រាប់​ជន​ល្បីៗ​ដទៃ​ទៀត​ ពិសេស​អ្វី​ដែល​លោក​ធ្វើ​ទាំង​នេះ​ ក៏​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រឡាញ់​ពេញចិត្ត​ទឹកចិត្ត​ល្អ​របស់​លោក​កាន់​តែ​ច្រើន៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់