• 2019-09-09 07:14:00
  • ព័ត៌មាន

BLACKPINK សាងសមិទ្ធផលមួយទៀត ក្លាយជាក្រុមធំជាងគេលើ YouTube

  • 2019-09-09 07:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី YouTube របស់​ BLACKPINK នា​ពេល​នេះ មាន​ Subscriber ២៩,៩ លាន​នាក់ ដែល​តួ​លេខ​នេះ ជួយ​ឲ្យ​ក្រុម​កូរ៉េ​នាំ​មុន​គណនី​ក្រុម​ចម្រៀង​អង់គ្លេស One Direction ក្លាយ​ជា​ក្រុម​ចម្រៀង​មាន Subscriber ច្រើន​ជាង​គេ​លើ YouTube។

បន្ថែម​ពី​នេះ BLACKPINK បាន​ក្លាយ​ជា​គណនី​​ចម្រៀង​លើ YouTube ធំ​ជាង​គេ​លំដាប់​លេខ ៩ នៅ​ពី​ក្រោយ​តារា​ចម្រៀង​សម្បុរ​ស្រអែម Rihanna ដែល​មាន Subscriber ចំនួន ៣២ លាន​នាក់។

ទន្ទឹម​នឹង​នេះ​ដែរ​បទ​ចម្រៀង "DDU-DU DDU-DU” កំពុង​ត្រៀម​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុម​ចម្រៀង​កូរ៉េ ដែល​វា​នឹង​ក្លាយ​ជា MV ដំបូង​របស់​ក្រុម​ K-Pop មាន​ចំនួន​ទស្សនា ១ ពាន់​លាន​ដុល្លារ (ខណៈ​ពេល​នេះ​មាន​ចំនួន​ទស្សនា ៩៤៥ លាន​ដង)៕​​

ចុចអាន ៖ Diana ក្លាយ​ជា​តារា​ថៃទី ១​ Lisa យក​រូបថត​បង្ហោះ​លើ​ Instagram ផ្ទាល់ខ្លួន

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម