• 2019-09-10 02:35:00
  • ភាពយន្ត

បង្ហាញ​មុខ​កម្រង​តួ​ឯក​រឿង F4 ថ្មី​ តែ​ថត​ជា​បែប​បុរាណ​វិញ

  • 2019-09-10 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ ប៉ុស្តិ៍​ទូរទស្សន៍ JTBC របស់​កូរ៉េ​ទើប​តែ​បញ្ចេញ​កម្រង​រូបភាព​របស់​តួឯក​ទាំង​ឡាយ​នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី Flower Crew ដែល​មាន​សាច់​រឿង​ដូច​ជា​រឿង​ F4 ដែរ តែ​សាច់​រឿង​គឺ​នៅ​ក្នុង​សម័យ​បុរាណ​វិញ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា​នេះ ដែល​​ជាមុន​ថ្ងៃ​ចាក់​ផ្សាយ​ជា​ផ្លូវ​ការ​មួយ​សប្ដាហ៍ ក្រុម​ការងារ​រឿង​ភាគ​កូរ៉េ Flower Crew បាន​បញ្ចេញ​នូវ​កម្រង​រូបភាព​របស់​តួឯក​ទាំង​ឡាយ​នៅ​ក្នុង​រឿង​ទាំង​ស្រុង។ ខ្សែ​ភាព​យន្ត​ភាគ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ក្នុង​ពិភព​សិល្បៈ​វាយ​តម្លៃ​ថា មាន​សាច់​រឿង​ដូច​នឹង​រឿង F4 ដែរ តែ​គ្រាន់​តែ​យក​ទិដ្ឋភាព​នៅ​ក្នុង​សម័យ Joseon វិញ។

តួឯក​ប្រុស​ត្រូវ​បាន​តារា​សម្ដែង​ប្រុស​កំពុង​ឡើង​កូដ​វ័យ​ក្មេង Kim Min Jae ជា​អ្នក​រ៉ាប់រង។ រីឯ​តួ​ឯក​ស្រី​វិញ គឺ​តារា​សម្ដែង​ស្រី Gong Seung Yeon ជា​អ្នក​ដើរ​តួ។ តួ​អង្គ​ប្រុស​សំខាន់​មួយ​ទៀត​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មិន​ចាញ់​តួឯក​នោះ​គឺ តារា​ចម្រៀង និង​សម្ដែង Park Ji Hoon អតីត​សមាជិក​ក្រុម​ចម្រៀងល្បី​ឈ្មោះ Wanna One។

Flower Crew គឺ​ជា​គម្រោង​ខ្សែភាព​យន្ត​ភាគ​ដែល​បាន​បោះទុន​ធំ​របស់​ប៉ុស្តិ៍ JTBC ដោយ​នឹង​ចាប់​ផ្ដើម​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា៕

​ចុចអាន៖ ​​ តារាល្បី២រូបរបស់ចិន ទោះរៀនមិនចប់មហាវិទ្យាល័យតែជោគជ័យអាចរកប្រាក់ច្រើនលានដុល្លារ

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម