• 2019-09-10 04:48:38
  • ព័ត៌មាន

តារា​ល្បី​ៗ​ប្រជុំ​គ្នា​ផ្អើល​នៅ​កោះ​ពេជ្រ​យប់​មិញ អបអរ ស៊ឹម សូលីកា និង​អេង រិទ្ធី

  • 2019-09-10 04:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ឹម សូលីកា ពិធីការិនី​ទូរទស្សន៍​បាយ័ន និង​លោក អេង រិទ្ធី ដែល​ជា​ពិធី​ករ​ទូរទស្សន៍​ជាមួយ​គ្នា បាន​រៀបការ​ជាមួយ​គ្នា​ហើយ​នៅ​ព្រឹក​នេះ ដោយ​បញ្ចប់​រាល់​ព័ត៌មាន​ទាំង​ឡាយ ដែល​មាន​ជា​អាទិ៍​ថា ទំនាក់ទំនង​របស់​ពួក​គេ​កន្លង​មក ត្រឹម​ជា​ល្ខោន​បាំង​ភ្នែក​មហាជន ដោយ​លើ​ហេតុផល​ផ្សេង​ៗ ដូច​ជា​ថា សូលីកា គ្រាន់​តែ​ចង់​បញ្ឈឺ​អតីត​ស្វាមី លោក ទិត្យ ថាវរិទ្ធ និង​ហេតុផល​ផ្សេង​ទៀត បំភ័ន្ត​មហាជន ព្រោះ​តែ​នាង​មាន​មន្ត្រី​ធំ​នៅ​ពី​ក្រោយ​ជា​ដើម។

ប៉ុន្តែ​អ្វី​ៗ ច្បាស់​ហើយ​ថា ពួក​គេ​ទាំង​ពីរ គឺ​មាន​ក្ដី​ស្នេហា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ពិត​ៗ ក្រោយ​ពី​ពួក​គេ​បាន​ដឹក​ដៃ​គ្នា​រៀប​ការ​យ៉ាង​ឧឡារិក​នា​ថ្ងៃ​ម្សិលមិញ។ ពិធី​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​ភោជនីយ​អាហារ​ប្រព្រឹត្ត​ទៅ​នៅ​យប់​មិញ​នា​ទីក្រុង​កោះ​ពេជ្រ។

រាត្រី​នោះ គេ​ឃើញ​ថា មិត្ត​រួម​អាជីព រួម​ការងារ​របស់​កូន​កំលោះ កូន​ក្រមុំ មក​ចូល​រួម​ច្រើន​ណាស់ ក្នុង​នោះ​ភាគ​ច្រើន​បំផុត សុទ្ធ​ជា​បុគ្គល​មាន​មុខ និង​ល្បី​ឈ្មោះ​ក្នុង​ពិភព​សិល្បៈ។

ទស្សនា​ទិដ្ឋភាព​មង្គល​ការ​របស់ គូ​ស្វាមី ភរិយា ដែល​មាន​ស្ដុកស្ដម្ភ​ទាំង​អស់​គ្នា

អត្ថបទ៖ ទារិកា

មតិយោបល់