• 2019-09-11 04:13:26
  • ជីវិតតារា

តារា​ល្បី​ៗទាំង ៥ នាក់​នេះធ្លាប់​ត្រូវ​ JYP បដិសេធ​មិន​យក​ចូល​ផលិតកម្ម

  • 2019-09-11 04:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​តារា​ទាំង​នេះ​កំពុង​តែ​ទទួល​បាន​ភាព​ល្បី​ល្បាញ​លំដាប់​អន្តរជាតិ​ក៏​ពិត​មែន​ ប៉ុន្តែ​ពួកគេ​ក៏​ធ្លាប់​ជួប​នូវ​ភាព​បរាជ័យ​ផងដែរ។

មុន​ពេល​រក​បានទ្រនំដ៏​ពិត​ប្រាកដ​នា​ពេល​បច្ចុប្បន្ន​នេះ​ ពួក​គេ​ក៏​ធ្លាប់​បាន​ចូល​ប្រឡង​ ដើម្បី​ធ្វើ​ជា​អ្នក​ហ្វឹក​ហាត់​នៅ​ក្នុង​ផលិត​កម្ម​យក្ស JYP ប៉ុន្តែ​ត្រូវ​បាន​គេ​បដិសេធ។ ដូច​នេះ សូម​មកដឹងដូចតទៅ ថាតើតារា​ល្បី​ណា​ខ្លះ​ធ្លាប់ត្រូវ​បាន​ JYP បដិសេធ​មិន​យក​ចូលផលិត​កម្ម៖

១. J-Hope ក្រុម BTS

កាល​ពី​ឆ្នាំ ២០០៩ J-Hope បាន​ប្រឡង​ចូល​ផលិត​កម្ម JYP ប៉ុន្តែ​ សមាជិក​ BTS រូប​មិន​ត្រូវ​បាន​​ខាង​ផលិត​កម្ម​ឲ្យ​ចុះ​កុង​ត្រា​​នោះ​ទេ ពោលគឺ ខាង​ផលិត​កម្មមិន​ទទួល​យក​ J-Hope។ ក្នុង​ឆ្នាំ ២០១០ តារា​រូប​នេះ​ក៏​បាន​ក្លាយ​អ្នក​ហ្វឹក​ហាត់របស់​ផលិត​កម្ម​ Big Hit ពេញ​សិទ្ធិ ហើយ​ក៏​បាន​ក្លាយ​សមាជិករបស់ BTS។

២. Xiumin ក្រុម EXO

ឆ្នាំ ២០០៨ Xiumin ក៏​បាន​ចូលទៅ​ប្រឡង​ក្នុង​ផលិត​កម្ម​នេះ​ដែរ​ តែ​ក៏​ត្រូវបាន​ផលិត​កម្ម​មិន​ទទួល​យក។

៣. DEAN

តារា​ចម្រៀង​ទោល​បាន​ទៅ​ប្រឡង​ចូល​ JYP កាល​ពី​អាយុ​ ១៧ ឆ្នាំ ហើយ​ក៏​បាន​ត្រូវគេ​បដិសេធ​ដូច​គ្នា។

៤. Yuju ក្រុម GFRIEND

សមាជិក​សម្លេង​ខ្ពស់​របស់ GFRIEND រូប​នេះ នាង​បាន​ចូល​ប្រឡង​ក្នុងកម្មវិធី K-Pop Star ខណៈដែល​ YG សរសើរ​ពី​សមត្ថភាព​របស់​នាង តែ Yuju ក៏​ត្រូវបាន​ Park Jin Young រិះ​គន់​យ៉ាង​ខ្លាំង​ពី​សម្លេង​ និង​ការ​រាំ​។ បន្ទាប់​មក នាង​ក៏ត្រូវ​បាន​គេ​ទម្លាក់​ពី​កម្ម​វិធី។

៥. IU

មុន​នឹង​ឈាន​មក​ដល់​ថ្ងៃ​នេះ IU បាន​ទៅ​ប្រឡង​ច្រៀង ២០​ដង ក្នុង​នោះក៏​មាន JYP ផង​ដែរ។ យ៉ាង​ណាមិញ Park Jin Young ក៏​បាន​បង្ហាញ​ភាព​ស្ដាយក្រោយផងដែរ ដែល​មិនបាន​រើសយកនាងចូលផលិតកម្មរបស់ខ្លួន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម