• 2019-09-12 02:08:40
  • ស្ទីលតារា

មក​ដឹង​ពី​ចរិត​លក្ខណៈ​របស់​មនុស្សស្រី ដែល​សមាជិក BTS​ ស្រឡាញ់

  • 2019-09-12 02:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ម្នាក់ៗ​របស់ BTS​ សុទ្ធ​តែ​មាន​ចំណង់​ចំណូល​ខុស​គ្នា ហើយ​ក៏​មាន​ចិត្ត​ខុស​គ្នា​ផង​ដែរ។ អ៊ីចឹង​ថ្ងៃ​នេះ យើង​មក​ដឹង​ពី​លក្ខណៈ​សម្បត្តិ​របស់​មនុស្ស​ស្រី​ដែល​ពួក​គេ​ស្រឡាញ់វិញ​ម្ដង៖

១. Jin

Jin ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​មាន​មុខ​មាត់​និង​ចរិត​គួរ​ឲ្យ​ស្រឡាញ់​។ នារី​នោះ​ក៏​ជា​ប្រភេទ​នារី​ដែល​អាច​​ចម្អិន​អាហារ​បាន​យ៉ាង​ល្អ ហើយ​ដឹង​ថា Jin ចូល​ចិត្ត​ញ៉ាំ​រសជាតិ​បែប​ណា​ដូច​គ្នា ព្រម​ទាំង​មានចិត្ត​ល្អ​ និង​ចេះ​មើល​ថែលោក​។

២. Suga

Suga ចង់​បាន​នារី​ដែល​មាន​ចរិត​ស្រដៀង​នឹង​ខ្លួន​ឯង នារី​ដែល​ឆ្លាត ហើយ​ស្រឡាញ់ Hip-Hop និង​រ៉េប។ ប្រភេទនារី​ដែល​មាន​ភាព​ស្ងៀម​ស្ងាត់ និង​មិន​ប្រកាន់​អ្នក​ដទៃ​ច្រើន​ក៏​ Suga ស្រឡាញ់​ដូច​គ្នា​ដែរ​។

៣. J-Hope

J-Hope ស្រឡាញ់​នារី​ណា​ដែល​ចូល​ចិត្ត​អាន ចេះ​មើល​ថែ​អ្នក​ដទៃ ហើយ​ចេះ​ធ្វើ​ម្ហូប​ឲ្យ​បាន​ល្អ។ សមាជិក​ BTS រូប​នេះ ចង់​ឲ្យ​អនាគត​មិត្ត​ស្រី​របស់​គេ គាំទ្រ​គេ មើល​គេ ហើយ​គិត​ពី​រូប​គេ​តែ​ម្នាក់​គត់​។

៤. Rap Monster

ប្រធាន​ក្រុម​រូប​នេះ ចង់​បាន​មិត្ត​ស្រី​ដែល​ឆ្លាត និង​មាន​ភាព​ជា​នារី។ ម្យ៉ាង​ទៀត Rap Monster ក៏​ចូល​ចិត្ត​នារី​ដែល​សិច​ស៊ី និង​មាន​សម្លេង​ពីរោះ​ផង​ដែរ។ នារី​ដែល​ស្លៀក​ពាក់​សាមញ្ញ​ដូច​ជា​ ពាក់​អាវ​យឺត​ពណ៌​ស ខោ​ខាវ​ប៊យ ពាក់​ស្បែក​ប៉ាតា​ជា​ដើម​នោះ​ក៏ RM ស្រឡាញ់​ដូច​គ្នា។

៥. Jimin

ប្រភេទ​នារី​ដែល Jimin ស្រឡាញ់​នោះ​គឺ​ មាន​ចរិត​ល្អ ស្អាត ហើយ​មើល​ទៅ​គួរឲ្យ​ស្រឡាញ់។ គេ​ក៏​ចូល​ចិត្ត​នារី​ណា​ដែល​មាន​កម្ពស់​ទាប​​ជាង​រូប​គេ។

៦. V

V ចូល​ចិត្ត​ប្រភេទ​នារី​ណា​​ដែល​មើល​ពី​ក្រៅ​ទៅ​កាច តែ​ការ​ពិត​ទៅ​នារី​នោះ​មាន​ចិត្ត​ទន់​ទៅ​វិញ។ តារាប្រុស​ម្នាក់​នេះ​ក៏​ចង់​បាន​នារី​ណា​ដែល​ចិត្ត​ល្អ ហើយ​ចេះ​គោរព​ឪពុក​ម្ដាយ​​។ នារី​ដែល​ចេះ​ទុក​ដាក់​លុយ​កាក់​ និង​អាច​ធ្វើ​សូកូឡា​ក្ដៅ​ឲ្យ​គេ​ ក៏​គេ​ស្រឡាញ់​ដូច​គ្នា។

៧. Jungkook

Jungkook គេ​ចង់​បាន​នារី​ដែលមាន​សុខ​ភាព​រាង​កាយ​មាំ​មួន និង​មាន​ជើងស្រឡូន ព្រម​ទាំង​ឈ្លាសវៃ​ផង​ដែរ​។ នារី​ដែល​អាច​ច្រៀង​និង​ធ្វើ​ម្ហូប​បាន​ឆ្ងាញ់ ហើយ​មាន​កម្ពស់​ទាប​ជាង​គេ ​ក៏ Jungkook ចាប់​អារម្មណ៍​ដូច​គ្នា។ Jungkook ក៏​បាន​លើក​យក​ IU និង Emma Watson ជា​ឧទាហរណ៍​។

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់