• 2019-09-11 06:43:57
  • ជីវិតតារា

Kylie Jenner បង្ហោះរូប​ននលគោក​មួយសន្លឹក ផ្ទុះ Instagram

  • 2019-09-11 06:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ម្សិលមិញ​តារា​ទូរទស្សន៍​​អាមេរិក​ និង​ជា​មហាសេដ្ឋី​វ័យ​ក្មេង Kylie Jenner បាន​បង្ហោះ​រូប​ភាព​​លេង​ដង​ខ្លួន​ននលគោក​មួយ​សន្លឹក​នៅ​លើ Instagram ដោយ​ឈរ​អោប​មិត្ត​ប្រុស​របស់​ខ្លួន Travis Scott។

រូបភាព​មួយ​សន្លឹក​នេះ បាន​ធ្វើ​ឲ្យ​ផ្ទុះ​បណ្ដាញ Instagram ភ្លាមៗ ដោយ​ពេល​បង្ហោះ​​មិន​ដល់​មួយ​ម៉ោង​ផង​ អាច​ទទួល​បាន​​ការ​ចុច​ Like រាប់​លាន។ គិត​ត្រឹម​ពេល​នេះ (១៦ ម៉ោង​ក្រោយ​ពី​បង្ហោះ) រូប​ភាព​នេះ​មាន​​ចំនួន​ Like រហូត​ដល់​ជាង ១២ លាន​ឯណោះ។ ចំនួន Like នេះ​ធ្វើ​ឲ្យ​វា​​ចូល​ក្នុង​ចំណោម​រូបភាព​ទាំង ២០ មាន​អ្នក​ចុច Like ច្រើន​ជាង​គេ​លើ Instagram។

រូបភាព​ខាង​លើ​នេះ​គឺ​ផ្នែក​មួយ​នៃ​ការ​ថត​ឲ្យ​ទស្សនាវដ្ដី​អាសអាភាស Playboy ដែល​ Kylie Jenner អះអាង​ថា​នឹង​ចេញ​ផ្សាយ​ឆាប់ៗ​នេះ៕

ចុចអាន ៖ សោកស្ដាយណាស់! Nicki Minaj ប្រកាសចូលនិវត្តន៍ ទៅធ្វើរឿងផ្សេងវិញ

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម