• 2019-09-12 03:55:27
  • ព័ត៌មាន

បើ​គិត​ពី​ច្បាប់​កាល​ពី​ ១៤ ឆ្នាំ​មុន​ អតីត​ប្ដី​ប្រពន្ធ​ត្រកូល​ Song មិន​អាច​រៀប​ការ​បាន​ទេ

  • 2019-09-12 03:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ ១២ ឆ្នាំ​មុន រដ្ឋាភិបាល​របស់​កូរ៉េ​បាន​លុប​ចោល​ច្បាប់​មួយ​ ដែល​បាន​ចែង​ថា គ្រប់​គូស្នេហ៍​ណា​ដែល​មាន​ត្រកូល​ដូច​គ្នា​ គឺ​ហាម​មិន​ឲ្យ​រៀប​ការ​នោះ​ទេ​។ នេះ​បញ្ជាក់​បាន​ថា បើ​សិន​ជា​អតីត​ប្ដី​ប្រពន្ធ​ត្រកូល​ Song រៀប​ការ​អំឡុង​ពេល​ច្បាប់​ត្រូវ​បាន​អនុវត្ត នោះ​គូ​ស្នេហ៍​នេះ​មិន​អាច​រៀប​ការ​បាន​ទេ។

ច្បាប់​ខាង​លើ​នេះ គឺ​បាន​ហាម​ឃាត់​រាល់​គូស្នេហ៍​ណា​ ដែល​មាន​ត្រកូល​និង​ឈ្មោះ​ដូច​គ្នា​ ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍។ ឧទាហរណ៍ ក្រុម​មនុស្ស​ដែល​មាន​ត្រកូល​ «គីម» ដូចគ្នាមាន​ចំនួន ២៨២ នាក់ មក​ពី​ខេត្ត Gyeongsang និង Gyeongju នេះបើ​តាម មាត្រាទី ៨០៩ នៃ​ច្បាប់​កូរ៉េ អ្នក​ដែល​មាន​ឈ្មោះ​ដូច​គ្នានិង​ត្រកូល​ដូច​គ្នា​នោះ​ គឺ​មិន​អាច​រៀប​ការ​បាន​ជា​កំហិត។

យ៉ាង​ណា​ក្ដី នេះ​ក៏​មិន​មែន​ជា​បញ្ហា​ចោទ​ធំ​ណាស់​ណា​ទេ​កាល​ពី​ ១៤ ឆ្នាំ​មុន​ ផ្ទុយ​ទៅ​វិញ​ មនុស្ស​សម័យ​បច្ចុប្បន្ន​នៅ​កូរ៉េ​ គេ​មិន​បាន​គិត​ពី​រឿង​នេះ​ទេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ស្រឡាញ់​គ្នា​ ទោះ​បី​ពួកគេ​មាន​ត្រកូល​ដូច​គ្នា​ក៏​ដោយ។

លើស​នេះ​ទៅ​ទៀត​នោះ ច្បាប់​ហាម​ឃាត់​នេះ​ត្រូវ​បាន​ដក​ចេញ​ ៣ ដង​មក​ហើយ​ក្នុង​រយៈ​ពេល ៤០ ឆ្នាំ ហើយ​មាន​គូ​ស្នេហ៍​ប្រមាណ​ជាង ២ ម៉ឺនគូ​បាន​រៀប​ការ​ជាមួយ​គ្នា​។

ច្បាប់​ដែល​បាន​ចែង​ក្នុង​មាត្រា ៨០៩ ត្រូវ​បាន​លុប​ចោល​ជា​ផ្លូវការ​មុន​ឆ្នាំ ២០០៥ ហើយ​រាល់​គូស្នេហ៍​ដែល​មាន​ត្រកូល​ដូច​គ្នា​អាច​រៀបការ​បាន​ដោយ​ស្រប​ច្បាប់។ ពួកគេ​អាច​រៀបការ​បាន​ បើ​សិន​មិន​ជាប់​សាច់​ឈាម​នឹង​គ្នា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម