• 2019-09-12 05:00:00
  • ជីវិតតារា

Zhao Li Ying បង្ហាញ​មុខ​ដើរ​លេង​ជាមួយ​ប្ដី​លើក​ទី​១​ក្រោយ​កើត​កូន បំបិទ​ព័ត៌មាន​លែង​លះ​គ្នា

  • 2019-09-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ដ៏​ផ្អែមល្ហែម​ជាមួយ​ស្វាមី របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Zhao Li Ying បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​បាន​ធូរ​ចិត្ត​ជា​ខ្លាំង ដ្បិត​មុន​នោះ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា ដោយ​សារ​តែ​មាន​ផ្ទៃ​ពោះ ទើប​ធ្វើ​ឲ្យ​ប្ដី​របស់​នាង បែក​ចិត្ត​មាន​ស្រី​ខាង​ក្រៅ។

ដោយ​សារ​តែ​មិន​​សូវ​ចែក​រំលែក​ពី​រឿង​ជីវិត​ឯកជន ទើប​ជុំវិញ​ជីវិត​កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying មាន​រឿង​អាស្រូវ​ជា​ច្រើន​​រាប់​មិន​អស់។ ដោយ​ថ្មី​ៗ​នេះ​បំផុត បណ្ដាញ​ព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​នៅ​ពេល​អ្នក​ប្រមាញ់​រូប​ម្នាក់​បានប្រទះ​ឃើញ​ថា តួ​រឿង និស្ស័យ​ស្នេហ៍​ដាវ​ទេព លែង​ពាក់​ចិញ្ចៀន​គូ​ជាមួយ​ប្ដី​ទៀត​ហើយ។

តាម​នោះ​ដែរ បណ្ដាញ​ព័ត៌មាន​​​តូច​ធំ​បាន​ចុះ​ផ្សាយ​ថា អំឡុង​ពេល​​​​​មាន​ផ្ទៃ​ពោះ ប្រុស​ស្អាត​ដែល​ជា​ប្ដី​រូប​នេះ បាន​កើត​ចិត្ត​ធុញ​ ហើយ​ទៅ​រក​ថ្មី​នៅ​ខាង​ក្រៅ ដែល​ធ្វើ​ឲ្យ Zhao Li Ying ចង់​ផ្ដាច់​ចំណង​អាពាហ៍ពិពាហ៍​មួយ​នេះ។ យ៉ាងណាក្ដី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន​ Sina បាន​ប្រទះ​ឃើញ​គូ​ស្នេហ៍​ប្ដី​ប្រពន្ធ​ថ្មីថ្មោង​មួយ​នេះ បណ្ដើរ​គ្នា​យ៉ាង​ផ្អែមល្ហែម ដោយ​គ្មាន​វត្តមាន​របស់​កូន។ នៅ​ក្នុង​រូបភាព គេ​ឃើញ​ថា ខាង​ស្រី​បាន​បង្ហាញ​ពី ភាព​សុភមង្គល​យ៉ាង​ខ្លាំង លុប​បំបាត់​អស់​មន្ទិលសង្ស័យ​ថា ប្ដី​នាង​មាន​ថ្មី ធ្វើ​ឲ្យ​នាង​ចង់​លែងលះ​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា​ខាង​មុខ​នេះ អ្នក​ទាំង​២​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​យ៉ាង​ពេញ​លេញ​តែ​ម្ដង៕

​ចុចអាន៖ ​​ បង​ស្រី​ថា​ស្លៀក​អី​ក៏​បាន ប្អូន​ស្រី​លេង​ឈុត​ដាយណូស័រ​មក​ក្រឡុក​ពេញ​រោងការ​បង​ស្រី

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់