• 2019-09-12 04:56:25
  • ស្ទីលតារា

Momo ជាប់ Trending វ៉ា​ដាច់ iPhone ១១ ព្រោះមូល​ហេតុ​នេះ

  • 2019-09-12 04:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​នៃ​បទ​ចម្រៀងថ្មី «Feel Special» របស់ TWICE បាន​បញ្ចេញ​នូវ​សមាជិក​មួយ​រូប​ទៀត​ហើយ​គឺ សមាជិក​ពូកែរាំ Momo។ អ្នក​គាំទ្រ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​បាន​សង្កេត​ឃើញ​ថា ម៉ូត​សក់​របស់នាងលើក​នេះ គឺ​គ្មាន​សក់​សេះ​បាំង​ថ្ងាស​នោះទេ។

ភាព​ភ្ញាក់​ផ្អើល​នេះ​ គឺ​ដោយ​សារ​តែ​ តាំង​ពី​ចេញ​ច្រៀង​មក Momo ដាក់​សក់​សេះ​បាំង​ថ្ងាស​​រហូត ទើបតែលើក​នេះគ្មានសក់សេះទើប​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ ចា់អារម្មណ៍ពេញ​បណ្ដាញ​អ៊ីនធឺណេត ហើយរហូតឈ្មោះនាង​ ជាប់ Trending ហើយ​ស្ថិត​នៅ​ចំណាត់ថ្នាក់លេខ ១ លើ Apple ទៅទៀត។

សូម្បីតែ​ក្រុមមនុស្ស​ដែល​មិន​មែន​ជា​អ្នកគាំទ្រ​របស់ Momo ឬ TWICE ក៏​មាន​ភាព​ភ្ញាក់​ផ្អើល​ និង​ហួស​ចិត្ត​ផង​ដែរ ព្រោះ​ថ្ងាសរបស់​ Momo ល្បី​ជាង​ Iphone ១១។

អ្នក​គាំទ្រ​ពិត​ជា​មិន​អាច​ទប់​សំណើច​បាន​នោះ​ទេ ព្រោះ​តែ​ឥទ្ធិពល​សក់​សេះ​របស់ Momo ដែលបាន​វ៉ា​ដាច់​ផលិត​ផល​របស់ Apple បាន​យ៉ាង​ងាយ​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់