• 2019-09-12 08:58:21
  • ព័ត៌មាន

មកដឹង​ការពិត ២៥យ៉ាង​ពី RM មេក្រុមជាទីស្រឡាញ់របស់ BTS

  • 2019-09-12 08:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេក្រុម​របស់​ BTS គឺ RM ជា​តារា​ប្រុស​ដែល​អ្នក​គាំទ្រ​ផ្ដល់​ក្ដី​ស្រឡាញ់​ឲ្យ​ច្រើន​បំផុត​ ផ្អែក​តាម​ចរិត​រួសរាយរាក់ទាក់ និង​ចំណេះ​ដឹង​របស់​គេ។ ដោយ​ឡែក​ថ្ងៃ​ទី​ ១២ ខែកញ្ញា​ ជា​ថ្ងៃ​ដែល​ Fan ទាំង​អស់​របស់​តារា​ប្រុស​រូប​នេះ​នាំគ្នា​ បង្ហោះ​សារ​ជូន​ពរ​ ព្រោះ​ជា​ថ្ងៃ​ខួប​កំណើតរបស់​លោក ស្វាគមន៍អាយុ​ថ្មីរៀងរាល់ឆ្នាំ។

ដើម្បី​អបអរ​ និង​កាន់​តែ​ដឹង​ច្បាស់​ ថា​តើ​តារា​ប្រុស​រូប​នេះ​មាន​ទម្លាប់​ និង​រឿង​ពិត​អ្វី​ខ្លះ​ផ្ទាល់​ខ្លួន សូម​មក​ដឹង​ដូច​ខាងក្រោម៖

១. Kim Namjoon កើត​ថ្ងៃ​ទី ១២ ខែកញ្ញា ឆ្នាំ ១៩៩៤ នៅ​តំបន់​ Ilsan ខេត្តGyeonggi

២. ក្នុង​គ្រួសារ​ RM គឺជា​បង​ប្រុស​ម្នាក់​ មាន​ន័យ​ថា​លោក​នៅ​មាន​ប្អូន​ស្រី​ម្នាក់​ទៀត។

៣. RM ជាប់​ងារ​ជា​ «ស្ដេចបំផ្លាញ» ព្រោះ​ក្នុង​ចំណោម​សមាជិក​ទាំងអស់​ លោក​ពូកែ​ខាង​បំផ្លាញ​របស់​របរជាងគេ (ភាសា​ខ្មែរហៅ​ថា​ «ដៃភ្លើងជើងមាន់»)

៤. RM ជា​មនុស្ស​ម្នាក់​ឆ្លាត​ ជាមួយ​ IQ ១៤៨។ កាល​រៀន​ថ្នាក់​វិទ្យាល័យ​ លោក​ទទួល​បាន​ពិន្ទុ TOEIC ដល់​ទៅ​ ៩០០/៩៩០ ហើយ​ RM បាន​ក្លាយ​ជា​សិស្ស​ដែល​មាន​ពិន្ទុ​ខ្ពស់​ពេល​ប្រឡង​ចូល​មហាវិទ្យាល័យជាតិ។

៥. អ្នក​គាំទ្រ​ BTS ច្បាស់​ជា​ដឹង​ច្បាស់​ដូច​ថ្ងៃ​ ថា​ RM ស្ទាត់​បំផុត​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស។ ការ​និយាយ​ស្ដី​ដូច​ជនជាតិ​ដើម​បែប​នេះ​ ក៏​ដោយសារ​លោក​តែង​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​ជាប្រចាំ។

៦. បើ​តាម​អ្វី​ដែល Jin ធ្លាប់​បាន​និយាយ​ RM ពូកែ​ដេក​ស្រមុក​បំផុត។

៧. ស្របពេល​សមាជិក​ទាំង​ ៦​ឆ្លើយ​ចម្លើយ​រៀង​ខ្លួន​ថា​កាល​ពី​ក្មេង​ប៉ង​ចង់​ធ្វើ​ការងារនេះ​ ការងារនោះ​ តែ​​ RM បែរ​ជា​ឆ្លើយ​យ៉ាងខ្លីថា​ លោក​ចង់​ក្លាយ​ជា «លោកប៉ា» ម្នាក់។ (ទស្សនា​ដល់​នាទី ៧:១០)

៨. ពណ៌ដែល​ Namjoon ចូល​ចិត្ត​បំផុតគឺ ពណ៌ខ្មៅ

៩. ទម្រង់មុខ​របស់​ មេក្រុម BTS កាត់​ទៅ​រក​អ្នក​ម្ដាយ

១០. បទ​ចម្រៀង​ដែល​លោក​បាន​សរសេរ និង​តែង​ភ្លេង មិន​ក្រោម​ ១០០បទឡើយ។

១១. ជាមួយ​កម្ពស់​ ១៨១សង់ទីម៉ែត្រ បាន​ធ្វើ​ឲ្យ​ RM ក្លាយជា​សមាជិក​ខ្ពស់ជាងគេ​ប្រចាំក្រុម។

១២. ឧទាហរណ៍​បើ​​មាន​វេទមន្ត​ លោក​ចង់ចេះ​បំបាំង​ខ្លួន។

១៣. RM ធ្លាប់​និយាយ​ថា​ បើ​លោក​ជា​ស្រី​ សមាជិក​តែម្នាក់​គត់​តែ​លោក​ចង់​ទាក់ទង​គឺ J-Hope។ មូលហេតុ​ក៏​ដោយសារ​ J-Hope ចេះ​មើល​ថែសមាជិក​ទាំង​អស់​ប្រៀបដូច​ម្ដាយ។ ១៤. ក្រៅ​ពី​មិត្តភ័ក្ដិ RM ក៏​មាន​សាច់ញាតិ​រស់នៅ​ប្រទេស​អូស្ត្រាលីដែរ។

១៥. Namjoon ចូល​ចិត្ត​ធ្វើត្រាប់​ សមាជិក​រួម​ក្រុម​ផ្សេង​ទៀត​បំផុត។

១៦. មុន​ចូល​ផលិតកម្ម​ big Hit កាលពីឆ្នាំ ២០១០ RM ជាអ្នករ៉េបធម្មតាៗ គ្មាន​ផលិតកម្ម​គ្រប់គ្រង ហើយ​កាល​នោះ​លោក​មាន​ឈ្មោះ​ «Runch Randa»។

១៧. លោក​ចាប់​ផ្ដើម​តែង​ចម្រៀង​កាល​ពីឆ្នាំ ២០០៧ នៅពេល​រៀន​ថ្នាក់ទី ៧។

១៨. CEO របស់​ផលិតកម្ម​ Big Hit លោក​ Bang Si Hyuk សម្រេច​បង្កើត​ទម្រង់​ក្រុម​ BTS ដោយ​មិនស្ទាក់ស្ទើរ​ច្រើន​ពេល​ជួប​ RM ភ្លាមៗ។

១៩. លេខ​ដែលលោក​ស្រលាញ់ជាងគេ​គឺ លេខ ១។

២០. លោក​ ក៏ជា​អ្នក​ដែល​គាំទ្រ​សិទ្ធិ​របស់​សមាគមន៍​ LGBT។

២១. RM មិន​សូវ​ចូលចិត្ត​គ្រឿង​សមុទ្រទេ ហើយ​ស្អប់​បំផុត​បារី។

២២. RM lចូលចិត្ត​ញ៉ាំ​បង្អែម​ ដូចជា​ស្ករសំឡី សូកូឡា និង​នំ។

២៣. លោកចូល​ចិត្ត​នារី​ដែល​មាន​អាយុ​ស្របាល​លោក​ ឬ​ចាស់​ជាង​លោក។

២៤. នៅពេល​មាន​បញ្ហា​អ្វី​កិត​មិនចេញ​ RM តែង​ពិភាក្សា​ជាមួយ​ Suga និង​ Jimin។

២៥. RM ធ្លាប់​បាន​និយាយ​ថា​ បើ​លោក​មិន​បាន​ក្លាយ​ជា​សមាជិក​ BTS លោក​ប្រាកដ​ជា​នឹង​ក្លាយ​ជា​អ្នក​និពន្ធ​ ឬ​កវី៕

ប្រភព៖ sbs ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់