• 2019-09-16 02:29:47
  • ព័ត៌មាន

ក្រោយសង្សារបណ្ដូលចិត្តទម្លាយអារម្មណ៍ពិត តើ Bella តបយ៉ាងណាខ្លះ?

  • 2019-09-16 02:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ព័ត៌មាន​ចចាមអារ៉ាម​មាន​អ្នក​ទី ៣​ចូល​លូកលាន់ស្នេហា​ Weir Sokullawat និង​ Bella Ranee គ្រប់​គ្នា​ពិត​ជា​ផ្ដោត​ការ​តាមដាន​មក​លើ​ពួកគេ​ថែម​មួយ​កម្រិតផ្សំ​ជាមួយ​ការ​ព្រួយបារម្ភ ប៉ុន្តែ​ក៏​ធូរ​ចិត្ត​ឡើងវិញ​ ក្រោយ​ Weir ចេញ​មុខ​បញ្ជាក់ការពិត​ឲ្យ​ច្បាស់​ថា​ ក្នុង​បេះ​ដូង​របស់​លោក​មាន​តែ Bella ម្នាក់គត់​គ្មាន​ថ្ងៃ​ប្រែ។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​ ១៥ ខែកញ្ញា​ ឆ្នាំ ២០១៩​ Bella បាន​មក​ចូល​រួម​កម្មវិធីមួយ​ ហើយ​ជា​ឱកាស​ល្អ​ក្រុម​អ្នក​សារព័ត៌មាន​ក៏​បាន​នាំគ្នា​សួរ​ថា​តើ​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ពេល​ឮ Weir និយាយ​ថា​មាន​នាង​ស្ថិត​នៅ​លំដាប់​លេខ ១​ក្នុង​បេះដូង?

តួ​ស្រី​ក្នុង​រឿង​ "បុព្វេសន្និវាស” ក៏​បាន​តប​ថា​ នាង​ដូចជា​ អៀន​បន្តិច​ដែរពេល​ឮបែប​នេះ។ បន្ថែម​ពី​លើ​នោះ​ Bella ថែម​ទាំង​បញ្ជាក់​ទៀត​ថា​ នៅ​ចុង​ឆ្នាំ​នេះ នាង​ជាមួយនឹង​គូស្នេហ៍​ ព្រមទាំង​មិត្តភ័ក្ដិ​ដទៃ​ទៀត​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​អឺរ៉ុប។

ក្នុង​បទសម្ភាស​នោះ​ដែរ Bella ក៏​ត្រូវ​គេ​សួរ​សំណួរ​ចាក់ដោត​មួយ​ថា​ ​ក្នុង​ដំណើរ​កម្សាន្ត​នោះ​ Weir អាច​នឹង​សុំ​នាង​រៀបការ​ទេ? តារា​ស្រី​រូប​នេះ​ក៏​តប​ថា ប្រហែល​ជា​មិន​មាន​រឿង​ Surprise អីកើត​ឡើង​ទេ។

ស្នេហា​តារា​ប្រុស​ស្រី​ខុស​ផលិតកម្ម​ទាំង​ ២​នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ពេញចិត្ត​ បើ​ទោះ​បី​ពេល​ខ្លះ​ពួកគេ​មិនសូវ​មាន​ពេល​ឲ្យ​គ្នា​ ប៉ុន្តែ​ពួកគេ​ថែ​ចំណងស្នេហ៍​យូរ​ឆ្នាំ​នេះ​បាន​ល្អណាស់៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់