• 2019-09-16 04:16:47
  • ចម្រៀង

កំណត់ត្រា MV តារារ៉េបឥណ្ឌា ត្រូវ YouTube ទុក​ជា​មោឃៈ ក្រោមហេតុផលមួយ

  • 2019-09-16 04:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លង​ទៅ​នេះ តារា​រ៉េបឥណ្ឌា Badshah បាន​សាង​កំណត់​ត្រា​ស្មាន​មិន​ដល់​មួយ​លើ​ YouTube ដែល​​មាន​ MV ទទួល​បាន​​ចំនួនទស្សនា​រហូត​ដល់ ៧៥ លាន​ដង​លើ​ YouTube ក្នុង​រយៈពេល ២៤ ម៉ោង​ដំបូង ដែល​អាច​ឲ្យ​រូប​គេ​ផ្ដួល​ក្រុម BTS បាន។ ប៉ុន្តែ​កំណត់ត្រា​នេះ ត្រូវ​បាន​ YouTube ចាត់​ទុក​ជា​អាសាបង់ ក្រោម​ហេតុផល​ថា​បាន​ចំណាយ​លុយ​លើ​ផ្ទាំង​ពាណិជ្ជកម្ម ដើម្បី​បង្កើន​ចំនួន​ទស្សនា។

កាល​ពី​ថ្ងៃ​ទី ១៣ កន្លង​ទៅបណ្ដាញ YouTube បាន​ណែនាំ​អំពី​ការ​ផ្លាស់​ប្ដូរ​ធំ​មួយ​លើ​ប្រព័ន្ធ​ចំណាត់​ថ្នាក់​ចម្រៀង​របស់​ខ្លួន ក្រោយ​ប្រទះ​ឃើញ​ថា​តារា​ចម្រៀង និង​​ផលិតកម្ម​ចម្រៀង​បាន​ប្រើ​ប្រាស់​វិធី Hack ដើម្បី​បង្កើន​ចំនួន​ ទស្សនា​ លើ​វីដេអូ​របស់​ពួក​គេ។ ​​YouTube បាន​និយាយ​​ថា​​វីដេអូ​​ចម្រៀង​បាន​ចំណាយ​លុយ​​ដើម្បី​បង្កើន​ចំនួន​ទស្សនា នឹង​ត្រូវ​លែង​រាប់​បញ្ចូល ក្នុង​បញ្ជី​វីដេអូ​ចម្រៀង​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ក្នុង​ពេល ២៤ ម៉ោង​ដំបូង។

ការ​ផ្សព្វផ្សាយ​វីដេអូ​ចម្រៀង​តាម​រយៈ​ផ្ទាំង​ពាណិជ្ជកម្ម គឺ​ជា​វីធី​សាស្ត្រ​ពេញ​និយម​មួយ​ក្នុង​សហគ្រាស​ចម្រៀង ដោយ​សារ​វា​អាច​ជួយ​បង្កើន​ចំនួន​ទស្សនា​នៃ​វីដេអូ​ចម្រៀង ដើម្បី​ឈាន​ដល់​ការ​បំបែក​កំណត់​ត្រា​នានា ជា​ពិសេស​កំណត់​ត្រា​វីដេអូ​ចម្រៀង​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ក្នុង​ពេល​ចេញ​ផ្សាយ ២៤ ម៉ោង​ដំបូង៕

ចុចអាន ៖ ស្ងាត់ៗតារា​រ៉េប​ឥណ្ឌា ដណ្ដើម​បាន​តំណែង​កំពូល​​លើ YouTube ពី BTS

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់