• 2019-09-17 02:48:00
  • ចម្រៀង

បទចម្រៀងចិន ថតនៅជប៉ុន កំពុងពេញនិយមខ្លាំងនៅអាមេរិក

  • 2019-09-17 02:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ខក​ខាន​ចេញ​បទ​ចម្រៀង​ថ្មី​ជាង​មួយ​ឆ្នាំ ពេល​នេះ​តារា​ចម្រៀង​តៃវ៉ាន់​ដ៏​ល្បី Jay Chou បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី នា​ថ្ងៃ​ទី ១៦ កញ្ញា ដោយ​មាន​អម​ជា​មួយ​នឹង​វីដេអូ​ចម្រៀង​បង្កប់​សាច់​រឿង​​ដ៏​ផ្អែម​ល្ហែម​ផង។

គេ​ចាប់​អារម្មណ៍​ថា​ MV ថ្មី​នៃ​បទ "Won't Cry” គឺ​ត្រូវ​បាន​ថត​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដែល​ពេល​នេះ​វា​កំពុង​ជាប់​លេខ​ ១ (Trending) នៅ​លើ​បណ្ដាញ YouTube ក្នុង​សហរដ្ឋអាមេរិក ហាក់​ដូច​ជា​រឿង​ចម្លែក​មួយ។ ក្រោយ​ចេញ​ផ្សាយ​បាន ១១ ម៉ោង (គិត​ត្រឹម​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី ១៧) MV នេះ​មាន​ចំនួន​ទស្សនា​​ប្រមាណ ២,៤ លាន​ដង​ទៅ​ហើយ។

ចង់​ដឹង​ថា​បទ​ចម្រៀង​ពីរោះ​រណ្ដំ​យ៉ាង​ណា​ ហើយ​វីដេអូ​ចម្រៀង​មាន​សាច់​រឿង​ទាក់ទាញ​យ៉ាង​ណា​នោះ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖ បទ​ថៃ​ល្បីៗចេញ​ឆ្នាំ ២០១៩​ ពេញនិយមជាងគេបច្ចុប្បន្ន

ប្រភព៖ cnalifestyle ប្រែ​សម្រួល៖ សុខហេង

មតិយោបល់