• 2019-09-19 00:31:00
  • ព័ត៌មាន

Park Min Young ​និង​ Seo kang Joon ចាប់​ដៃ​គ្នា​​សម្តែង​នៅ​ក្នុង​រឿង​ភាគ​​ថ្មី​

  • 2019-09-19 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១៧​ កន្លង​ទៅ​ប៉ុស្តិ៍​ទូរទស្សន៏​​របស់​កូរ៉េ​នោះ​គឺ​ JTBC បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​សមាសភាព​តួ​សម្ដែង ដែល​ត្រូវ​បាន​ជ្រើស​រើស ឲ្យ​ចូល​រួម​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​ថ្មី​របស់​ខ្លួន។

ក្នុង​នោះ​បាន​ជ្រើស​យក​ Park Min Young និង​ Seo Kang Joon ជា​តូ​​សម្តែងនៅ​ក្នុង​រឿង​ភាគ​ថ្មី​ ដែល​មាន​ចំណង​ជើង​ថា « I'll Go to you when the weather is nice» ( literal title ) ។​

ដោយ​រឿង​នេះ​​យក​តាម​ប្រភេទ​រឿង​បែប​ប្រលោម​លោក​មនោសញ្ចេតនា​របស់​កូរ៉េ។ ហើយ​រឿង​មួយ​នេះ​ផង​ដែរ​ នឹងត្រៀមចាក់​បញ្ចាំង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២០ តាម​រយៈ​ពេល​ប៉ុស្តិ៍​ JTBC។

ចង់​ដឹង​ពី​ការ​សម្ដែង​នៃ​សាច់​រឿង​ថ្មី​របស់​អ្នក​ទាំង​ពីរ​ ដែល​បាន​ជួប​គ្នា​លើក​ដំបូង​។ ចាំ​តាម​ដាន​ទាំង​អស់​គ្នា​។ ​​​​​​​​​​

ប្រភព៖ Soompi ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់