- 2019-09-18 08:06:43
- ព័ត៌មាន
បង្ហាញមុខមាត់នារី ដែលល្បីថាមានទំនាក់ទំនងស្នេហាជាមួយ Jungkook
- 2019-09-18 08:06:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខមាត់នារី ដែលល្បីថាមានទំនាក់ទំនងស្នេហាជាមួយ Jungkook
ចន្លោះមិនឃើញ
កាលពីថ្ងៃ ១៧ កញ្ញា កន្លងទៅរូបភាពមួយសន្លឹកយកចេញពីកាមេរ៉ាសុវត្ថិភាព បង្ហាញអំពីសកម្មភាពស្អិតល្មួតរបស់ Jungkook សមាជិកក្រុម BTS ជាមួយនារីសក់ខ្លីម្នាក់បានលេចធ្លាយឡើង។ តាមរយៈរូបភាពនេះបណ្ដាញផ្សព្វផ្សាយមួយចំនួន បានផ្សាយថា Jungkook ជាប់ពាក់ព័ន្ធក្នុងរឿងស្នេហា ប៉ុន្តែក្រោយមកផលិតកម្ម Big Hit បានចេញមុខច្រានចោលព័ត៌មានមិនពិតនេះ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រឌិតរឿងផងដែរ។
ក្រោយពីផ្ទុះព័ត៌មាននេះ អ្នកគាំទ្របានព្យាយាមស្វែងរកគណនី Instagram របស់ម្នាក់ស្រីក្នុងរូបភាព ដែលមានឈ្មោះថា Lee Mijoo។ គេដឹងថា Mijoo គឺជាអ្នកចាក់សាក់ដ៏ល្បីមួយរូប ហើយមិនត្រឹមតែជាមិត្តរបស់ Jungkook នោះទេ ប៉ុន្តែក៏ស្គាល់តារាល្បីៗជាច្រើនទៀតដូចជា Mark Tuan ក្រុម GOT7 ជាដើម។
គេដឹងទៀតថាតាមពិត Mijoo មានមិត្តប្រុសរួចទៅហើយ ហើយនាងក៏បានផ្ញើសារមួយលើគណនីរបស់ខ្លួន ដើម្បីបញ្ជាក់អំពីចចាមអារ៉ាមនៃទំនាក់ទំនងរបស់ខ្លួនជាមួយ Jungkook ថាត្រឹមជាមិត្តធម្មតា និងសោកស្ដាយដែលមានរឿងបែបនេះកើតឡើង៕
ចុចអាន ៖ ក្រោយផ្ទុះរឿងJungkook ទាក់ទងស្រី Big Hit លេងធម៌ក្ដៅដាក់អ្នកប្រឌិតរឿងមិនពិតនេះហើយ