• 2019-09-19 04:27:28
  • ព័ត៌មាន

ឆាប់ៗនេះ ហេង វិសាល ចាប់ដៃ ទេព រិនដារ៉ូ ដើរតាមខេត្តផ្សងព្រេងឲ្យកក្រើកម្តង

  • 2019-09-19 04:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាប់ៗ​នេះ​ កម្មវិធី​ទូរទស្សន៍​ថ្មី​សន្លាង​មួយ បែប​ដើរ​កម្សាន្ត ដែល​មាន​ឈ្មោះ​ថា​ «បង​ធំ​ប្អូន​ប្រុស​» នឹង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៥​​ ដោយ​មាន​វត្តមាន​កំពូល​តារា​សម្តែង​ជើងចាស់ ​​​លោក​ ទេព រិនដារ៉ូ និង កំលោះ​សង្ហា​ល្បី​ក្នុង​បណ្ដាញ​សង្គម លោក ហេង វិសាល។

កម្មវិធី​ បង​ធំ​ប្អូន​ប្រុស​ តម្រូវ​ឲ្យ​លោក​ ទេព រិនដារ៉ូ និង​ហេង វិសាល ធ្វើ​ដំណើរ​ទៅ​តាម​បណ្ដាល​ខេត្ត​ឆ្ងាយ​ៗ ​​​មួយ​ចំនួន​ ដែល​មាន​ដូចជា​ កំពង់ឆ្នាំង​ រតនគិរី​ និង​មណ្ឌលគិរី ជា​ដើម​ ហើយ​អ្នក​​ទាំង​ពីរ​នឹង​ជួប​ប្រទះ​ស្ថាន​ភាព​ពិបាក​ ដែល​ពួក​គេ​មិន​ធ្លាប់​ជួប​កាល​ពី​មុន​មុខ​ ហើយ​ពួកគេ​ទាំង​ពីរ​ត្រូវ​សហការ​គ្នា​រក​វិធី​ដើម្បី​ជម្នះ​ការ​លំបាក​ទាំងអស់​នោះ។

ដំណើរ​ផ្សង​ព្រេង​មួយ​នេះ គឺ​ចង់​ដក​ពិសោធន៍​អ្នក​ទាំង​ពីរ​ថា តើ​ពួក​គេ​អាច​ដើរ​ចុះ​សម្រុង​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទេ​ ព្រោះ​ថា​ លោក​ ហេង វិសាល ជា​យុវវ័យ​ជំនាន់​ថ្មី តែ​លោក​ ទេព​ រិនដារ៉ូ ជា​តារា​សម្ដែង​ជើង​ចាស់​ បើ​ប្រៀប​ធៀប​អាយុ​វិញ​ គឺ​មាន​អាយុ​ខុស​គ្នា​ឆ្ងាយ​ខ្លំាង​ណាស់​។

លោក​ រ៉ូស្លែន ប៊ីសសូវ នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ស្រាបៀ​ អង្គរ​ ដែល​បាន​ផ្តួត​ផ្ដើម​ឲ្យ​មាន​កម្មវិធី​មួយ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ខណៈ​ដែល​កម្មវិធី​កម្សាន្ត​ទូរទស្សន៍​នៅ​កម្ពុជា​ចាក់​បង្ហាញ​តែ​ពី​ខ្លឹម​សារ​លក្ខណៈ​ប្រពៃណី​ទំនៀម​ទម្លាប់​ និង​មិន​ទាន់​ឃើញ​មាន​កម្មវិធី​កម្សាន្ត​ណា​ ដែល​រៀបរាប់​ពី​ដំណើរ​រឿង​បែប​នេះ​នូវ​ឡើយ​ ដូច្នេះ​លោក​ចង់​ឲ្យ​មាន​ការ​បង្ហាញ​ពី​សម្រស់​ទេសភាព​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​។

លោក​ថា​ ៖« កម្មវិធី​ បង​ធំ​ប្អូន​ប្រុស មាន​បំណង​សម្រេច​គោល​ដៅ​ទាំង​នេះ​ ដោយ​លោក​ ទេព រិនដារ៉ូ និង​ហេង វិសាល នឹង​ដឹង​ច្បាស់​នៅ​ពេល​ជួប​ស្ថានភាព​ជាក់​ស្ដែង​ ដែល​ពួក​គាត់​នឹង​បង្ហាញ​ពី​ប្រតិកម្ម​ទៅ​លើ​បទពិសោធន៍​ថ្មីៗ​ទាំង​នោះ​ នៅ​ពេល​ពួក​គាត់​ទៅ​ដល់​ខេត្ត​ឆ្ងាយ ៗ​ដូចជា​ កំពង់ឆ្នាំង​ រតនគិរី​ និង​មណ្ឌលគិរី​»។

ចង់ដឹង​ថា​កម្មវីធីនោះ ឡូយកម្រិតណា តោះ! មើលវីដេអូខ្លីនេះលេងៗ បន្តិចទៅ៖

កម្មវិធី​កម្សាន្ត​បែប​ដំណើរ​កម្សាន្ត​នេះ ជា​កម្មវិធី​មួយ ក្នុង​ចំណោម​កម្មវិធី​ធំៗ​ពីរ​ទៀត​របស់ ​ស្រាបៀរ អង្គរ​ ក្នុង​យុទ្ធនាការ​សម្រាប់​ឆ្នាំ ២០១៩ ក្នុង​គោល​បំណង​បង្ហាញ​ថា​តន្ត្រី​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត ទំនាក់ទំនង​ល្អ​រវាង​លោក​ឪពុក និង​កូន​ប្រុស និង​ការ​សម្ពោធ​រូបរាង​ស្រាបៀរ​អង្គរ​ថ្មី​ ដែល​បាន​ដាក់​លក់​លើ​ទី​ផ្សារ ​កាលពីខែ​សីហានេះ៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់