• 2019-09-19 09:08:47
  • ព័ត៌មាន

តារាកូរ៉េទាំង​នេះ​ សុទ្ធ​តែ​មាន​ឈ្មោះ​ ​Jimin ដូច​គ្នា

  • 2019-09-19 09:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន​ឈ្មោះ​ដោយ​ Jimin ​​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ ហើយតារា​កូរ៉េ​ល្បី​ៗជា​ច្រើន​ក៏មាន​ឈ្មោះ​បែប​នេះដែរ។​ ខាង​ក្រោម​នេះ​ ជា​តារា​កូរ៉េ​មួយ​ចំនួន​ ដែល​មាន​ឈ្មោះថា​ Jimin ។

១. Han Ji Min

តារាសម្ដែង​ស្រី​រូប​នេះ​តែង​តែ​មាន​គេនឹក​ដល់មុន​គេ​នៅ​ពេល​ឮឈ្មោះ​ Jimin ​ហើយ​ក៏​ជា​តារា​ស្រី​ដែល​មាន​ចំណុច​ទាក់​ទាញ​​ដល់​តួសម្តែង​ប្រុស​ផង​ដែរ​។

២.​ Kim Ji Min

​Kim ji Min ជា​តារាកំប្លែង​ម្នាក់​ ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​សើច​ និង​មាន​ពាក្យ​ពេចន៏ប្លែក​ៗជា​ច្រើន​យក​មក​ប្រើ និង​នៅ​តែ​ប្រើ​រហូត​ដល់​សព្ច​ថ្ងៃ​នេះ​។

៣. Jimin ( AOA )

Jimin ​ជា​តារា​ចម្រៀង​រ៉េបម្នាក់​នៅ​ក្នុង​ក្រុម​ចម្រៀង AOA ​ ហើយ​​ Jimin ​ក៏​មាន​ជំនាញរ៉េប​ផ្ទាល់​ខ្លួន​ និង​បាន​បញ្ចេញ​សមត្ថភាព​នៅ​ក្នុង​កម្មវិធី​​« Unpretty Rapstar » ផង​ដែរ​។​

៤. Jimin ​​( BTS )

Jimin ជា​តារា​ប្រុស​ដែល​ទទួល​បាន​ការ​ស្រលាញ់់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ ស្ទើរ​តែ​ជុំវិញ​ពិ​ភព​លោក​ ព្រោះ​តែ​ភាព​គួរ​ឲ្យ​ស្រលាញ់ និង​រូប​រាង​សង្ហា​ ។

៥. Park Jimin

Park Jimin ​បាន​ឈាន​ចូល​សិល្បៈ​ដំបូង​តាម​រយៈ​កម្មវីធី​ « K-pop star » របស់​ទូរទស្សន៏​ SBS។

៦. Lim Jimin

តារា​ចំណូល​ថ្មី​រូប​នេះ​ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ៣ នៅ​ក្នុង​ កម្មវិធី​ «The Fan» ហើយ​ទើប​តែប្រឡូក​​នៅ​ក្នុង​ខែ​ឧសភា​នេះ​ទេ៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់