• 2019-09-23 00:15:00
  • ព័ត៌មាន

ចង់​ដឹង​ទេ តារា​​ទោល​សម្លេង​បាន​ណា​ខ្លះ​លក់​អាល់ប៊ុម​ចម្រៀង​ដាច់ជាងគេ?

  • 2019-09-23 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ក្រុម​ចម្រៀង​ជាច្រើន​សម្រុក​ចេញ​អាល់ប៊ុម​ច្រើន​ ប៉ុន្តែ​បើ​ក្រឡេក​មើល​អាល់ប៊ុម​របស់​តារា​ចម្រៀង​ទោល​វិញ​ក៏​ល្បី​ និង​លក់​ដាច់​មិនធម្មតា​ដែរ។ ក្រឡេក​មើល​តារា​ចម្រៀង​ទោល​ប្រចាំ​ប្រទេស​កូរ៉េ​មាន​ច្រើន​ណាស់​ ប៉ុន្តែ​មាន​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​ រក្សា​ការ​ស្រឡាញ់​ចូល​ចិត្ត​ពី​អ្នក​គាំទ្រ​ ហើយ​រាល់​អាល់ប៊ុម​ដែល​ពួកគេ​ចេញ​មក​ សុទ្ធ​តែ​មិន​ធ្វើ​ឲ្យ​អ្នក​រង់ចាំ​ខក​បំណង។

បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១០មក​ តើ​អ្នក​ណា​ខ្លះ​ដែល​មាន​សមត្ថភាព​ អាច​ធ្វើ​ឲ្យ​អាល់ប៊ុម​របស់​ខ្លួន​លក់​ដាច់​ជាងគេ គិត​ទាំង​ Physical Album (អាល់ប៊ុមធម្មតា) និង​ Digital Album (អាល់ប៊ុមទិញតាមប្រព័ន្ធអនឡាញ)? សូម​ទស្សនា​ដូចតទៅ៖

១. អាល់ប៊ុម​ធំទី១​ “My Voice” របស់​ Taeyeon លក់​បាន​ ២១៨ ៣៨៨បន្ទះ

២. អាល់ប៊ុមតូចទី ១ "I” របស់​ Taeyeon លក់​បាន​ ១៥០ ០៨២បន្ទះ

៣. អាល់ប៊ុមទី ២ "Last Fantasy” របស់ IU លក់​បាន​ ១១៤ ៩៩៧បន្ទះ

៤. អាល់ប៊ុមតូចទី២ "Why” របស់​ Taeyeon លក់​បាន​ ១១៤ ៦៦៤បន្ទះ

៥. អាល់ប៊ុមតូចទី៣​ "Real” របស់ IU លក់​បាន​ ៨៨ ២០៧បន្ទះ

៦. អាល់ប៊ុមទី៤ "Palette” របស់ IU លក់​បាន​ ៨៧ ៨៨៦បន្ទះ

៧. អាល់ប៊ុមតូច​ទី​ ១ "With Love, J” របស់​ Jessica លក់​បាន​ ៨០ ៧៨៣បន្ទះ

៨. អាល់ប៊ុមតូចទី៣​ "Something New” របស់​ Taeyeon លក់​បាន​ ៧៤ ៣៧១បន្ទះ

៩. អាល់ប៊ុមពិសេស​សម្រាប់​រដូវរងា "This Christmas-Winter is Coming” របស់ Taeyeon លក់បាន​ ៦៩ ០៩៩បន្ទះ

១០. អាល់ប៊ុមតូចទី១​ "I Just Wanna Dance” របស់ Tiffany លក់​បាន​ ៦៦ ៥៨២បន្ទះ

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់