• 2019-09-23 02:23:35
  • ព័ត៌មាន

ក្រោយ​ឃើញ​សភាព​​ Baekhyun បែប​នេះ​ អ្នក​គាំទ្រ​ចាប់​ផ្ដើម​បារម្ភ​គ្រប់គ្នា

  • 2019-09-23 02:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ EXO កំពុង​បង្ហាញ​ពី​ក្ដី​បារម្ភ​រៀងៗខ្លួន​ ពេល​ឃើញ​ Baekhyun ដើរ​ទន់​ខ្លួន​ និង​ត្រូវ​ការ​ជំនួយ​ពី​ក្រុមការងារ បន្ទាប់​ពី​បញ្ចប់​ការ​ប្រគំតន្ត្រី។

នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា EXO បាន​បង្ហាញ​ការ​សម្ដែង​ពិសេស​ជា​កាដូ​សម្រាប់​ EXO-L ដើម្បី​ទុក​ជា​ការ​ចង់ចាំ​ដ៏​ល្អ​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំងអស់។ ប៉ុន្តែ​ក្រោយ​ចប់​ការ​សម្ដែង​ និង​ត្រឡប់​ពី​ការ​ប្រគំតន្ត្រី​ ស្រាប់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ ដោយសារ​វីដេអូ​មួយ​ដែល​ត្រូវ​បាន​គេ​ថត​បាន​ ពី​សកម្មភាព​របស់ Baekhyun ពេល​ចេញ​ពី​ឡាន និង​ត្រូវ​អ្នក​ចាត់ការ​ជួយ​គ្រា​ទៀត។

បន្ថែម​ពី​លើ​នោះ​ អ្នក​គាំទ្រ​ក៏​ស្រាប់​តែ​ចាប់​អារម្មណ៍​ពេល​តារា​ប្រុស​រូប​នេះ​សម្ដែង​លើឆាក គឺ​លោក​បាន​ស្ទាប​ចង្កេះ​របស់​ខ្លួន​ ហាក់​ដូចជា​បញ្ជាក់​ថា​លោក​ឈឺ។

ឃើញ​សភាព​ Baekhyun បែប​នេះ​ អ្នក​គាំទ្រ​ចាប់​ផ្ដើម​ព្រួយបារម្ភ និង​ជូន​ពរ​ឲ្យ​លោក​បាន​ប្រសើរ​ឆាប់ៗ។ ងាក​ទៅ​សាមី​ខ្លួន​ឯណេះ​វិញ​ ក៏​ប្រហែល​ជា​ដឹង​ថា​អ្នក​គាំទ្រ​បារម្ភ​ពី​ខ្លួន​យ៉ាង​ណា​ហើយ ទើប​លោក​បង្ហោះ​លើ Twitter ពី​អាការៈ​ថា​ លោកមាន​បញ្ហា​បន្តិច​បន្តួច​ ប៉ុន្តែ​មិន​ធ្ងន់​ទេ គ្រាន់​តែ​លោក​ស្ពឹក​ជើង​ពេល​ជិះ​ឡាន​ប៉ុណ្ណោះ។ ទោះ​ជា​មាន​ការ​បញ្ជាក់​យ៉ាង​ណា​ក្ដី​ ក៏​អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​មិន​ទាន់​ជឿ​ទុក​ចិត្ត​ ១០០ភាគ​រយ​នៅ​ឡើយ មានន័យ​ថា​ពួកគេ​នៅ​តែ​បារម្ភ​ចំពោះ​សុខភាព​ Baekhyun ដដែល៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់