• 2019-09-23 02:31:26
  • ព័ត៌មាន

BLACKPINK បង្ហើប​ប្រាប់​អ្នក​គាំទ្រ​ថា​នឹង​ចេញ​បទ​ថ្មី​ឆាប់​ៗ​នេះ

  • 2019-09-23 02:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មី​ៗ​នេះ​ ក្រុម​តារា​ចម្រៀង​លំដាប់​អន្តរជាតិ BLACKPINK បាន​ប្រារព្ធ​កម្ម​វិធី «2019 Private Stage [Chapter 1]» ហើយ​ពួក​គេ​ក៏​បាន​បង្ហើប​ប្រាប់​ដល់​អ្នក​គាំទ្រ​ថា ពួកគេ​កំពុង​តែ​ដំណើរ​ការ​បទ​ថ្មី​។

ពួក​គេ​បាន​រៀប​ចំកម្ម​វិធី​នេះ​ឡើង​សម្រាប់​ជា​ការ​អបអរ​សាទរ​គម្រប់​ខួប​ ៣ ឆ្នាំ​របស់ BLACKPINK ជាមួយ​នឹង​អ្នក​គាំ​ទ្រ​កូរ៉េ។ BLACKPINK ក៏​បាន​ប្រាប់​អ្នក​គាំទ្រ​ថា ពួក​គេ​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ទទួល​បាន​ការ​ស្វាគមន៍​ដ៏​កក់​​ក្ដៅ​ពី​អ្នក​គាំទ្រ​មិន​ថា​នៅ​កូរ៉េ​ និង​នៅ​លើពិភព​លោក​នោះ​ទេ​។

លើស​ពី​នេះ​ទៅ​ទៀត BLACKPINK ក៏​បាន​បង្ហើប​ប្រាប់​ថា ពួក​គេ​កំពុង​តែ​ធ្វើ​ការ​ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី​។ ពួក​គេ​សង្ឃឹម​ថា បទ​ចម្រៀង​ថ្មី​នេះ​នឹង​តបស្នង​នូវ​ក្ដី​ស្រឡាញ់​ដែល​ BLINK បាន​ឲ្យ​នា​ពេល​កន្លង​ទៅ​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់